មានរឿងអ្វីបានជា ខ្ញុង បង្ហោះសារក្រៀមក្រំបែបនេះ?

//s5.kh1.co/41/412c85c4fcb4adb418042c3c239d69a53ce26d5d.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទោះជា អ្នកនាង ខ្ញុង បានសម្រេចចិត្ត រៀបការជាមួយនឹង នាយកៃដ រួចមកហើយក៏ពិតមែន តែប្រជាប្រិយភាពរបស់តារារូបនេះ នៅតែមាន និងមមាញឹកយ៉ាងខ្លាំងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ​ បន្ទាប់ពីមានឈ្មោះជា ប្ដីប្រពន្ធ បានមួយរយៈរួចមក នាងខ្ញុង និងនាយកៃដ ចេះស្រលាញ់ យកចិត្តគ្នា មិនដែលមានលេចលឺបញ្ហា ប៉ះទង្គិចអ្វីនោះទេ។ ប៉ុន្តែ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ នាងខ្ញុង បានបង្កភាពភ្ញាក់ផ្អើលមួយ ដល់ហ្វេនៗតាមរយៈ រូបថតមួយសន្លឹក និងអមមកជាមួយសារ អានហើយក្រៀមក្រំណាស់។

ជាមួយគ្នានេះដែរ រូបថតមួយសន្លឹកនោះ តារាកំប្លែងស្រីរូបនេះ មានទឹកមុខប្រកប ដោយហ្មងសៅ ហាក់ដូចជាមានវិបត្តិអ្វីមួយ និងមានសារថា៖

« បានត្រឹមតែប្រច័ណ្ឌ បានត្រឹមហួងហែង តែមិនចេះស្រលាញ់ថែរក្សា មិនយល់ចិត្តបងទេ»។

ក្រោយពីឃើញបែបនេះភ្លាម មានអ្នកគាំទ្រមួយចំនួនជឿថា នាង ខ្ញុងនិងស្វាមី ប្រហែលជាមានបញ្ហាអន់ចិត្តនឹងគ្នា រឿងអ្វីមួយជាមិនខាន ទើបនាងបង្ហោះបែបនេះ៕

នាង ខ្ញុងនិងស្វាមី
នាង ខ្ញុងនិងស្វាមី
នាង ខ្ញុងនិងស្វាមី
នាង ខ្ញុងនិងស្វាមី
នាង ខ្ញុងនិងស្វាមី
នាង ខ្ញុងនិងស្វាមី
រូបថតដែល នាង ខ្ញុង បានបង្ហោះ
រូបថតដែល នាង ខ្ញុង បានបង្ហោះ
ខ្ញុង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T