រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ឆ្លងចរន្តអគ្គិសនីឆេះដុំជំនួយភ្លើងកុំទ្យូទ័រដែលនៅក្នុងបន្ទប់ជាន់ផ្ទាល់ដីអគាររបស់ធនាគារ J Trust royal bank បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ រួមទាំងប្រជាពលរដ្ឋចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី០៥ ខែវិច្ឆិកានេះ ត្រង់ចំណុចធនាគារ J Trust royal bank នៅតាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានពីសន្តិសុខដែលយាមកាមនៅក្នុងធនាគារកើតហេតុខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលកម្លាំងសន្តិសុខពួកគាត់កំពុងតែធ្វើការយាមកាមនៅក្នុងធនាគារកើតហេតុខាងលើពួកគាត់ក៏បានឮសំឡេងកណ្ដឹងប្រកាសអាសន្ន ។
ភ្លាមៗនោះពួកគាត់ក៏បាននាំគ្នាដើរពិនិត្យមើលក្នុងបរិវេណអគារ ធនាគារ ក៏ស្រាប់តែឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញមកពីខាងក្នុងបន្ទប់ដាក់សម្ភារៈដែលនៅជាប់ផ្ទាល់ដី ។ បន្ទាប់មកក៏ប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគមន៍ ។ ភ្លាមៗនោះដែរកម្លាំងសន្តិសុខដែលយាមកាមនៅធនាគារខាងលើបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់៤ទៅ៥បំពង់ក៏រលត់ទៅវិញជាស្ថាពរ ។
ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកដល់កន្លែងកើតហេតុចំនួន២គ្រឿង តែមិនបានធ្វើការបាញ់ទឹកពន្លត់នោះទេ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ខាងលើនោះមិនបានបង្កឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅខាងនោះទេ គឺឆេះខូតខាតតែដុំជំនួសភ្លើងកុំទ្យូទ័រចំនួន១គ្រឿង ដែលនៅក្នុងបន្ទប់ទុកសម្ភារៈតែប៉ុណ្ណោះ ។ សមត្ថកិច្ចក៏បានសន្និដ្ឋានថា ហេតុការណ៍នោះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
ប្រភព៖ កោះសន្តិភាព