តារាចម្រៀង រតនៈ ពិសី គ្រោង​បង្ហាញ​មុខ​គូស្នេហ៍ ជា​អនិកជន រស់នៅ​ក្រៅ​ប្រទេស!

//s6.kh1.co/2a/2a24adacddba34aca367508d1f27221a30e98e24.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ តារាចម្រៀងសំនៀងស្រទន់ មុខមានមន្តស្នេហ៍ ដើមទ្រូងមូលក្បំគួរជាទីទាក់ទាញក្រសែភ្នែកបុរសៗ គឺកញ្ញា រតនៈ ពិសី បច្ចុប្បន្នកំពុងមានប្រជាប្រិយភាពខ្លាំង មិនថាការងារសិល្បៈ ឬការងារសប្បុរសធម៌នោះទេ។ បើងាកមកជីវិតស្នេហាវិញ ក្រោយបែកបាក់ជាមួយនឹងអតីតគូស្នេហ៍ ដែលជាបុរសពោះម៉ាយកូនមួយ ពេលនេះស្រាប់តែតារាចម្រៀងស្រីរូបនេះ គ្រោងនឹងបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួន ដែលជាអនិកជនរស់នៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះ ក្រោយបែកបាក់ស្នេហ៍ចាស់ច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ស្រីស្អាតសាច់សរខ្ចីដូចបណ្ដូលចេករូបនេះ បានបង្ហើបពីដំណឹង នៃការគ្រោងបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួន ដែលនាងបានបញ្ជាក់ថា គឺជាអនិកជនរស់នៅក្រៅប្រទេស តែនាងមិនទាន់បង្ហើបថាជាអនិកជនរស់នៅប្រទេសណានោះឡើយ ដោយនាងសុំលាក់សិន ដោយចាំពេលបង្ហាញមុខគូស្នេហ៍ និងប្រាប់ព្រមគ្នាតែម្ដង។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ ស្រីស្រស់សម្រស់បាន រតនៈ ពិសី ថ្លែងប្រាប់ Khmer Talkingពីប្រទេសអូស្ត្រាលីមកថា «ចាសបង! ក្នុងពេលឆាប់ៗខាងមុខ ខ្ញុំនឹងបង្ហាញមុខគូស្នេហ៍របស់ខ្ញុំ គាត់គឺជាអនិកជនរស់នៅក្រៅប្រទេស ប៉ុន្តែនាងខ្ញុំសុំមិនទាន់បង្ហាញថាគាត់រស់នៅប្រទេសណានោះទេ ដោយសុំលាក់ទុកសិន ហើយក៏នឹងជម្រាបប្រាប់ទស្សនិកជន នៅពេលបង្ហាញមុខតែម្ដង»។

រតនៈ ពិសី បង្ហើបទៀតថា នាង និងគូស្នេហ៍ថ្មីគឺមានទំនាក់ទំនង ជាមួយគ្នារយៈពេលប្រមាណជាង៣ឆ្នាំមកហើយ ប៉ុន្តែនាងមិនទាន់ហ៊ានបង្ហាញដល់ទស្សនិកជន ទើបតែថ្មីៗនេះ នាងដាច់ចិត្តទម្លាយថា នឹងគ្រោងឲ្យទស្សនិកជនស្គាល់ក៏ដូចជាដឹងពីទំនាក់ទំនងខ្លួននឹងគូស្នេហ៍ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នតារាចម្រៀងស្រីសិចស៊ី កញ្ញា រតនៈ ពិសី កំពុងតែច្រៀងនឹងសម្ដែងនៅឯប្រទេសអូស្រ្តាលី រយៈពេល៣ខែ ខណៈដែលកាលចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីនេះផងដែរ គឺជាលើកទីបីហើយសម្រាប់នាង យ៉ាងណាមិញ នាងនឹងត្រឡប់មកប្រទេសកម្ពុជាវិញក្នុងកំឡុងចុងឆ្នាំ២០១៩នេះ បន្ទាប់ពីបំពេញការងារច្រៀង និងសម្ដែងនៅទីនោះចប់៕

https://s5.kh1.co/__image/w=650,h=870,q=100/40/40f6d528e17a7f37e12ec2ed2c0cc3c281123716.jpg
https://s6.kh1.co/__image/w=650,h=488,q=100/2c/2c39fa4180db01df26f207bd08fd8be6aed92ce3.jpg
https://s5.kh1.co/__image/w=650,h=870,q=100/aa/aa77ec9734979699e88ea15dc111479ae7756671.jpg
https://s6.kh1.co/__image/w=650,h=870,q=100/be/be3989d292088ae399a718bfcf07bff8710ed630.jpg

ប្រភពfreshnews

រតនៈ ពិសី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T