ឪពុកក្មេក​ កាន់​រូបថត​កូនប្រសា​ស្រី​ ដើរ​រក​តាម​គ្រូទាយ ក្រោយ​ទើបរៀបការ​ថ្មីថ្មោង​

//s6.kh1.co/5f/5f0e6da4c13e5ae7f1d6adf4074be5359e887294.jpg
សង្គម

 ០៣-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ កូនប្រសារ​ស្រី​វ័យក្មេង​ដែល​មាន​សម្រស់​ផូរផង់​ម្នាក់ ទើប​រៀប​ការ​ថ្មីថ្មោង​ស្រាប់តែ​បាត់​ខ្លួនដោយមិនដឹងមូលហេតុ​ ហើយ​ត្រូវ​បាន​បុរស​ជា​ឪពុកក្មេក​ម្នាក់ ព្រមទាំង​ក្រុម​គ្រួសារ​កាន់​រូបថត​តាម​រក​គ្រប់​ច្រកល្ហក ព្រមទាំង​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​អោយ​ជួយ​រក​ផង​ដែរ បន្ទាប់​ពី​បាត់​ខ្លួន​មួយ​យប់​មិនដឹង​ទៅ​ទីណា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ស្វែងរក​កូនប្រសា​ស្រី​ម្នាក់​ខាងលើ​រហូត​ដល់​ទួល​សង្កែ​នេះ គឺ​បន្ទាប់​ពី​ឪពុកក្មេក​បាន​រក​គ្រូទាយ​ថា កូនប្រសា​ស្រី​នៅ​ម្តុំ​ខាងជើង​រង្វង់​មូល​គួ​ច​កាណុង ។ ទន្ទឹម​នឹង​ការ​ស្វែងរក​នេះ​ដែរ បុរស​ជា​ប្តី​ដែល​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏បាន​ធ្វើ​ដំណើរ​មក​ទាំង​អន្ទះសារ ដើម្បី​តាម​រកប្រពន្ធ​ជាទី​ស្រលាញ់​មិនដឹង​បាត់​ទៅ​ទីណា ។

កូនប្រសា​ស្រី​ដែល​បាត់​ខ្លួន​ខាងលើ​ឈ្មោះ​ថន ដា​វី អាយុ​២០​ឆ្នាំ ជា​កម្ម​ការី​នី​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។​ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ​ឈា​ត ឆើត អាយុ​២០​ឆ្នាំ ជា​ជាង​អគ្គី​ស​នី​បម្រើ​ការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​មានស្រុក​កំណើត​នៅ​ភូមិ​ធ្លក ឃុំ​ស្ពឺ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

តាម​ប្រភព​ពី​បុរស​ជា​ឪពុកក្មេក​ឈ្មោះ​ឈួ​ន ឈា​ត អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ បានអោយ​ដឹង​ថា កូនប្រសា​ស្រី​របស់​គាត់​បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១ ខែ វិច្ឆិកា ឆ្នាំ​២០១៩ មិនដឹង​ទៅ​ទីណា​។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ថា កូនប្រសា​ស្រី​របស់​គាត់​បាន​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​បងស្រី​ជីដូនមួយ ហើយ​បម្រើ​ការងារ​ជា​កម្ម​ការី​នី​រោងចក្រ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា បងស្រី​របស់​នាង​ក៏​បាន​ទៅ​ធ្វើការ​បាត់ ហើយ​កូនប្រសា​ស្រី​របស់​គាត់​មិនដឹង​ទៅ​ណា​នោះ​ទេ ។ ដោយសារ​បាត់​មិនឃើញ​ទៅ​ធ្វើការ ទើប​មិត្តភក្តិ​កូនប្រុស​របស់​គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​កូនប្រុស​របស់​គាត់​ដែល​កំពុង​តែ​ធ្វើការ​នៅ​ខេត្ត​ព្រះ​ស៊ី​ហន​ុ​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ថា​បាត់​នាង លុះ​ពេល​ទូរស័ព្ទរ​កក៏តេ​មិន​ចូល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា គាត់​និង​បងប្រុស​របស់​កូនប្រសា​ស្រី ក៏បាននាំគ្នា​​ទៅ​រក​គ្រូទាយ ព្រោះ​គាត់​មានការ​ព្រួយបារម្ភ​ថា ខ្លាច​ត្រូវ​គេ​ដាក់​ថ្នាំ​យក​របស់របរ ហើយ​ត្រូវ​គ្រូទាយ​ថា កូនប្រសា​ស្រី​នៅ​ម្តុំ​រង្វង់​មូល​ខាងជើង​ស្ពាន​ជ្រោយចង្វារ ក៏​បាន​នាំ​គ្នា​កាន់​រូបថត​តាម​រក និង​ទៅ​ប្តឹង​នគរ​បាល​អោយ​ជួយ​រក​ផង​ដែរ ។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា កន្លង​មក កូនប្រសា​ស្រី​និង​កូនប្រុស​របស់​គាត់​មិន​ដែល​មាន​ទំនាស់​គ្នា​នោះ​ទេ ស្រាប់តែ​នៅ​សុខ​ៗ កូនប្រសា​ស្រី​បាត់​ខ្លួន​បែប​នេះ​តែ​ម្តង​។

តាម​ប្រភព​ពី​បុរស​ជា​ប្តី​បានអោយ​ដឹង​តាម​ទូរស័ព្ទ​ថា រយៈពេល​ប្រមាណ​១​ខែ​មក​ហើយ ដែល​គាត់​បាន​បែក​ពី​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ក្នុង​រយៈពេល​១​ខែ​កន្លងមក​នេះ ប្រពន្ធ​បាន​ទូរស័ព្ទ​ទំនាក់ទំនង​គ្នា​រហូត មិន​ដែល​មាន​ទំនាស់​អ្វី​នឹង​គ្នា​នោះ​ទេ ។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ថា នា​ឱកាស​បុណ្យអុំទូក អក​សំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​ខាង​មុខ​នេះ គាត់​នឹង​វិល​មក​ភ្នំពេញ​នាំ​ប្រពន្ធ​ជាទី​ស្រលាញ់​ដើរ​លេង តែ​ពេល​នេះ​មិនដឹង​ថា​ប្រពន្ធ​របស់​គាត់​បាត់​ទៅ​ទីណា​ឡើយ​។

តាម​ប្រភព​ដដែល​អោយ​ដឹង​បន្ត​ទៀត​ថា គាត់​និង​ប្រពន្ធ​បាន​រៀប​ការ​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​មក​រស់នៅ​បន្ទប់​ជួល​ឯ​រាជធានី​ភ្នំពេញ ហើយ​គាត់​ក៏​បាន​ឃ្លាតឆ្ងាយ ព្រោះ​ត្រូវ​ទៅ​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រមាណ​១​ខែ ស្រាប់តែ​ប្រពន្ធ​បាត់​ខ្លួន​តែ​ម្តង ។

ទោះបីជា​យ៉ាងណា ការ​បាត់​ខ្លួន​របស់​កូនប្រសា​ស្រី​ខាងលើ​គេ​មិនដឹង​ថា នាង​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ឬក៍​នាង​ចុះ​ចោលផ្ទះ​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ​។ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា​នេះ ឪពុកក្មេក​ក៍​ដូច​ក្រុម​គ្រូ​សារបាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ហើយ​ទន្ទឹង​ចាំ​ផ្លូវ​កូនស្រី​ជា​ស្រលាញ់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

https://s6.kh1.co/__image/w=650,h=379,q=100/e6/e66a1c4fac7d0e600387609fac9db438c56f142a.jpg
https://s4.kh1.co/__image/w=650,h=379,q=100/00/00a4d57ccb83cb4bec226398b9238a183970d234.jpg

ប្រភពកោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T