ភ្នំពេញ៖ ក្រោយពីស្ងាត់មិនចេញបទចម្រៀងអស់មួយរយៈធំ ពេលនេះម្ចាស់បទ “មានអ្នកថែឬនៅ” កញ្ញា អេដា បានបញ្ចេញបទចម្រៀងថ្មី ដើម្បីពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួនកាលពីថ្មីៗនេះ។

ក្នុងនោះដែរ បទចម្រៀងថ្មីមួយបទនេះ មានចំណងជើងថា “មិនទាន់អស់ចិត្ត” ដែលមានអត្ថន័យចាក់ដោត និងបទភ្លេងពីរោះខ្លាំងមែនទែន។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់បទចម្រៀងនេះ គឺជាការនិពន្ធបទភ្លេង និងទំនុកច្រៀងដោយកញ្ញា អេដា ផ្ទាល់និងរួមសហការជាមួយតារាចម្រៀងលោក ណូលី ដែលជាផលិតករតន្ត្រីនៃបទចម្រៀងនេះផងដែរ។

ទោះជាយ៉ាងណាក្តី ចំពោះបទថ្មី “មិនទាន់អស់ចិត្ត” នេះ ក៏កំពុងតែមានសន្ទុះការគាំទ្រមិនចាញ់បទចម្រៀងមុនៗនោះដែរ ដោយត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ មានអ្នកចូលទស្សនា និងចែករំលែកតៗគ្នាលើបណ្តាញសង្គម យ៉ាងច្រើនរាប់ពាន់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ដឹងបទថ្មីរបស់ អេដា ពីរោះកម្រិតណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖

អេដា
អេដា
បទ៖ មិនទាន់អស់ចិត្ត
បទ៖ មិនទាន់អស់ចិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

អេដា