ស្មាតហ្វូនជំនាន់ថ្មី vivo Y11 សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh តម្លៃត្រឹម $139 មានវត្តមាននៅលើទីផ្សារហើយ!

//s6.kh1.co/83/836af4bae94458a2efddcebe4ddd333716e292b9.jpg
បច្ចេកវិទ្យា

 ០១-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ vivo Y11 គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយភាពច្នៃប្រឌិត និងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យ នាពេលសម័យថ្មីនេះតែម្តង។ ក្រឡេកមកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y11 នេះវិញចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែងចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី vivo Y11
ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី vivo Y11

Y11 ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.35” ដែលហៅថា Halo FullviewTM Display មានផលធៀបអេក្រង់ 19.3:9 និងអត្រាផ្ទៃអេក្រង់ 89% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះ កាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀត លោកអ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងធំទូលាយ ដែលព្រមមកជាមួយរចនាបទ ឡើងមានភាពងាយស្រួលនៅក្នុងការកាន់។

សម្រាប់ផ្នែកកាមេរ៉ាមុខ ភ្ជាប់មកជាមួយទំហំ 8MP អាចថតរូបបានច្បាស់។ ដើម្បីធានាបានថា អ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y11 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាត បានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 2 គ្រាប់ដែលមានទំហំ 13MP+2MP។ រឹតតែពិសេសនោះ ចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh។លើសពីនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅក្នុងការសន្សំសំចៃថាមពលថ្ម ធ្វើឲ្យការកាន់ថ្មបានយូរ និងបង្កើនថាមពលថ្មបានទៀតផង។

ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី vivo Y11
ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី vivo Y11

Y11 ដំណើរការដោយ Processor ប្រភេទ octa-core ដែលមានទំហំ 12nm និងមានល្បឿន 1.95 GHz។ វាមាន Ram 3GB & Rom 32GB មានលក្ខណៈពិសេសរបស់ Funtouch OS 9.1។ ផ្នែកលើ Android 9 ដូចនេះហើយទើបធ្វើឲ្យទូរស័ព្ទដៃមួយនេះ កាន់តែមានភាពងាយស្រួលជាងមុន។ ជាមួយនឹងពណ៌របស់ Y11 នេះវិញគឺយើងមានជម្រើសថ្មីពីរពណ៌ផងដែរនោះគឺ Mineral Blue (ពណ៌ស្លែខៀវ)និង Agate Red (ពណ៌ក្រហមក្រមៅ)។ កាន់តែពិសេសនោះសម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់នៅលើទីផ្សារក្នុងកញ្ចប់តម្លៃ $139 តែប៉ុណ្ណោះ។

ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី vivo Y11
ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី vivo Y11

សម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ ស្មាតហ្វូនជំនាន់ក្រោយ vivo Y11 នេះ អ្នកអាចរកជាវបាននៅ តាមបណ្តាហាងនានា ទូទាំងប្រទេស ដែលជាតំណាង ចែកចាយរបស់ vivo ចាប់ពីថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០១៩ នេះតទៅ ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T