ស្អកប៉ះស្អក! តារាចម្រៀងជើងចាស់សម្លេងស្អកទាំងពីរ ហួ ឡាវី និង ខេម ច្រៀងប៉ះជាមួយគ្នាជាលើកដំបូង (មានវីដេអូ)

//s5.kh1.co/45/456b1e39a94cdf1ca60e101a98b687d0a3c7ae92.jpg
តារា & កម្សាន្ដ

 ២៨-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីតារាចម្រៀង សម្លេងស្អកជើងចាស់ ប្រិយមិត្តមួយចំនួនប្រហែលជានៅចាំ អតីតតារាចម្រៀងដ៏មានប្រជាប្រិយភាពលោក ហួ ឡាវី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម ក្រោយឃើញវីដេអូឃ្លីបមួយ បង្ហាញពីការច្រៀងឆ្លើយឆ្លងរបស់លោក ហួ ឡាវី និងតារាចម្រៀងសម្លេងស្អកមួយរូបទៀត មកពីផលិតកម្មថោន លោក ខេម។

ក្នុងនោះដែរ អ្នកទាំងពីបានបកស្រាយបទចម្រៀងរួមគ្នា ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ជាមួយបទចម្រៀងដើមរបស់លោក ហួ ឡាវី មានចំណងជើងថា "មួយរាត្រីនឹងតែអូន"

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះមិននឹកស្មានថា តារាចម្រៀងសម្លេងស្អកទាំងពីរ មានឱកាសចាប់ដៃច្រៀងរួមគ្នាបែបនេះទេ។ ម៉្យាងវិញទៀត សម្រាប់សម្លេងរបស់អ្នកទាំងពីរ នៅពេលដែលបានច្រៀងរួមគ្នាបែបនេះ គឺកាន់តែពីរោះ និងធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរមិនតិចនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ខេម
ខេម
ហួ ឡាវី
ហួ ឡាវី
ខេម និងហួ ឡាវី
ខេម និងហួ ឡាវី
ខេមហួ ឡាវី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T