OPPO Reno 2 កាមេរ៉ាថតច្បាស់មួយដឹងមួយ ថតវីដេអូទប់លំនឹងម៉ាឡូយ ថតវីដេអូព្រាលផ្ទៃម៉ាពេញចិត្ត

//s6.kh1.co/e4/e4f56b9eb8b269dfd00d70d9cde5d08719c85ae7.jpg
បច្ចេកវិទ្យា

 ២៨-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ Oppo Reno 2 ត្រូវបានរចនាឡើងជាមួយពណ៌ និងតួរលើបរលោង ចែងចាំង ទាក់ទាញ ជាកពា្ចក់ 3D Curve ធន់រឹងមាំជាមួយនឹងការរចនាបែប សីមេទ្រី ស្មើជ្រុងចំកណ្តាលឆ្វេងស្នាំលើក្រោម បែបទំនើបស៊ីវីល័យ ហាយក្លាស ដោយផ្ទៃខាងមុខជាប្រភេទ Gorilla Glass 6 និងផ្ទៃខាងក្រោយជាប្រភេទ Gorilla Glass 5 ស្រោបដោយស៊ុម អាលុយមីញ៉ូម និងមានកាមេរ៉ាចំនួន៤គ្រាប់នៅផ្នែកខាងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះអេក្រង់ មានទំហំ 6.5 អីញ ជាប្រភេទ AMOLED លាតស្ទើរគ្មានគែម​ គ្មានឆក គ្មានដំណក់ទឹក គ្មានប្រជ្រុយ ថែមទាំងមានបច្ចេកវិទ្យាការពារពន្លឺថ្ងៃ កញ្ចក់ចំណាំងពន្លឺ E3​ ល្អសម្រាប់ការមើលទាំងយប់ និងថ្ងៃ។ Oppo ក៏នៅតែបំពាក់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់ដដែល ដោយការស្គេនដោះសោរ មានសភាពរហ័ស និងសុវត្ថិភាពជំនាន់ថ្មី 3.0 អាចដោះបានលឿន និងត្រឹមត្រូវខ្លាំងមែនទែន។

Oppo Reno 2
Oppo Reno 2
Oppo Reno 2
Oppo Reno 2

Reno 2 មាន 2 ពណ៌សម្រាប់ជ្រើសរើស គឺ Luminous Black, និង Sunset Pink ។ ចំពោះប៊ូតុងចាក់សោ ស្ថិតនៅផ្នែកខាងស្តាំ និងប៊ូតុងសំឡេងស្ថិតនៅផ្នែកខាងឆ្វេង ខ្ពស់ល្មមងាយស្រួលក្នុងការបញ្ជា។ ខាងក្រោមមានរន្ធសាកថ្ម USB-C, រន្ធកាស 3.5mm និង Speaker ចំនួន១។

Oppo Reno 2 បំពាក់កម្លាំងកម្លាំងម៉ាស៊ីន Qualcomm Snapdragon 730G -ល្បឿនកាន់តែរលូន រូបភាពកាន់តែច្បាស់ពិតៗ CPU ខ្លាំងជាងមុន 25% NPU ជំនួយលើបច្ចេកវិទ្យាAI ខ្លាំងជាង SD712 ពីរដង​ ដែលជំនួយលើមុខងារ Ultra Dark Mode និង Bokeh Video។ RAM: 8GB  ជាមួយនឹងបច្ចេកវិទ្យា Game Boost 2.0 បន្ថែមលើ Game Space របស់ OPPO ដែលមានស្រាប់​ ដែលជំនួយការលេងហ្គេមកាន់តែរលូន និងមានទំហំផ្ទុកកាន់តែធំ 256GB មកស្រាប់ ថែមទាំងអាចប្រើស៊ីម២ និងថែម memory card ក្រៅដល់ទៅ 256 GB បានផងដែរ។ វារត់ដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ; ColorOS 6.1។

Oppo Reno 2​ លេងហ្គេមកាន់តែរលូន
Oppo Reno 2​ លេងហ្គេមកាន់តែរលូន
បំពាក់កម្លាំងកម្លាំងម៉ាស៊ីន Qualcomm Snapdragon 730G
បំពាក់កម្លាំងកម្លាំងម៉ាស៊ីន Qualcomm Snapdragon 730G

រីឯថាមពលថ្មវិញគឺមានទំហំធំ ដល់ទៅ 4000 mAh ជាមួយនឹងបច្ចេកវិទ្យា VOOC Flash Charge 3.0 ដែលអាចសាកថ្មបានលឿងខ្លាំង ការពារកំដៅឡើងពេលសាកថ្ម សាកតែកន្លះម៉ោងបាន 51% និងប្រើបានមួយថ្ងៃពេញ។ លែងបារម្ភពីការស្ពាយ Power Bank តាមខ្លួន ដែលអាចលេងហ្គេមបាន 8 ម៉ោង មើលវីដេអូបាន 13 ម៉ោង និង ស្តាប់តន្ត្រីបាន 31 ម៉ោង​។

ហើយបើបន្ថែមជាមួយនឹង កាសប៊្លូធូស​​ដ៏ស្រស់ស្អាត មេីលទៅកាលីបហាយសូរ Oppo Enco Q1 (អូប៉ូ អេនកូ ខ្យូ វ័ន) ទៀត​ គឺរឹតតែពិសេស ដោយ Oppo Enco Q1 បំពាក់ដោយមុខងារកាត់បន្ថយសំឡេងរំខានពីខាងក្រៅ ធ្វើឲ្យអ្នកកាន់តែរីករាយជាមួយនឹងការស្តាប់តន្ត្រី មើលភាពយន្ត ឬលេងហ្គេម បានរហូតដល់ទៅ១៥ម៉ោង ឬ២២ម៉ោង ដោយមិនប្រើមុខងារកាត់បន្ថមសំឡេងរំខាន។ ជាមួយនឹង Bluetooth 5.0 កាស Oppo Enco Q1 អាចភ្ជាប់ជាមួយទូរស័ព្ទបានយ៉ាងរហ័ស ព្រមទាំងមានកម្រិត IPX4 (អាយ​ ភី អិច ហ្វ័រ) មិនជ្រាបទឹក អស់បារម្ភ បើទោះជាស្តាប់ពេលកំពុងមានភ្លៀង។

Oppo Reno 2 ជាមួយនឹងកាស Bluetooth Oppo Enco Q1
Oppo Reno 2 ជាមួយនឹងកាស Bluetooth Oppo Enco Q1
កាមេរ៉ា selfie ងើបចេញពីខាងលើ បង្កប់ខ្លួនបែបបញ្ឆិត​
កាមេរ៉ា selfie ងើបចេញពីខាងលើ បង្កប់ខ្លួនបែបបញ្ឆិត​

ចំពោះកាមេរ៉ា selfie គឺមិនខុសពី Reno 2F ប៉ុន្មាននោះទេ ដោយ Oppo បានដាក់កាមេរ៉ាមុខដាក់ងើបចេញពីខាងលើ បង្កប់ខ្លួនបែបបញ្ឆិត​ ដ៏ស្រស់ស្អាត ដូចកុយរមាស ទំហំ 16MP មានកម្រិត f/2.2 មានសមត្ថភាពអាចថតវីដេអូ ក្នុងកម្រិត FHD 30fps បំពាក់មកជាមួយបច្ចេកវិទ្យាទប់លំនឹងមួយគូ OIS និង EIS​ ដែលធ្វើឲ្យ​កម្រិតរង្គើស្ទើរតែស្មើ “0” និងឆ្លងតាមរយៈ NPU ដែលជា Hardware ដ៏វៃឆ្លាតក្នុងការសម្គាល់ បង្កើតបានជាវីដេអូព្រាលផ្ទៃខាងក្រោយដ៏លេចធ្លោ ដែលជាបច្ចេកវិទ្យាដំបូងគេលើពិភពលោក ដែលអាចថតវីដេអូបែបព្រាលចេញពីកាមេរ៉ាទាំងមុខ និងក្រោយ។​ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន OPPO គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលណែនាំនូវបច្ចេកវិទ្យាថ្មីកាមេរ៉ាមុខបង្កប់ខ្លួនមុនគេបង្អស់នៅលើពិភពលោក។

ចំពោះកាមេរ៉ា៤គ្រាប់នៅខាងក្រោយ មានភាពលេចធ្លោ រចនាដ៏ស្រស់ស្អាតទាក់ទាញល្អបំផុត​​ កាមេរ៉ាមិនហើបឡើង ភាពស៊ីមេទ្រីចំកណ្ដាល និងមានសេរ៉ាមិច O-Dot មានសមត្ថភាពអាចថតវីដេអូ ក្នុងកម្រិត 4K 30fps និងកម្រិត FHD 60fps។

ដោយ len ទី១ មានទំហំ 48MP មានកម្រិត f/1.7 អាចថតរូបច្បាស់មួយដឹងមួយ រូបភាពកាន់តែដិតពិសេសបន្ថែមមុខងារ​ ថតរូបរឹតតែច្បាស់នៅទីងងឹត រឺ ពេលយប់! NPU ខួរក្បាលវៃឆ្លាត (AI) ក្នុងការកាត់បន្ថយគ្រាប់អ៊ុច និងបង្កើនពន្លឺក្នុងការថតរូបដ៏ស្រស់ស្អាត។

កាមេរ៉ា 4 Zoom ទៅកាន់ក្តីស្រមៃ  
កាមេរ៉ា 4 Zoom ទៅកាន់ក្តីស្រមៃ  
បច្ចេកវិទ្យាទប់លំនឹងមួយគូ OIS និង EIS​ ដែលធ្វើឲ្យ​កម្រិតរង្គើស្ទើរតែស្មើ “0”
បច្ចេកវិទ្យាទប់លំនឹងមួយគូ OIS និង EIS​ ដែលធ្វើឲ្យ​កម្រិតរង្គើស្ទើរតែស្មើ “0”

ចំណែកLenទី 2 មានទំហំ​ 8MP មានកម្រិត f/2.2 ជាលែន Ultra Wide Angle ថតប្លង់កាន់តែទូលាយ ងាយស្រួលក្នុងការថតជុំគ្រួសារ ឬមិត្តភក្តិ មិនបារម្ភមិនពិបាកថតខិតក្រោយ ថតឃើញប្លង់ទេសភាពពេញៗល្អ។

ដោយឡែក Len ទី3 ជាLen telephoto ទំហំ 13MP  មានកម្រិត f/2.4 ដែលអាចថតហ្សូមបាន Digital Zoom 20X​ I Hybrid Zoom 5X ​មិនចាំបាច់រត់ទៅជិត ងាយស្រួលថតរូបពីចម្ងាយ ថតទេសភាពពេញភ្នែក​ បែប Lanscape ម៉ាអេម ថតពេញទំហឹងផ្តេកទ្រវែង។

រីឯLenទី4 មានទំហំ 2MP មានកម្រិត f/2.4 ជាប្រភេទលេនថតស្ទីល Portrait បែប សខ្មៅ​ ដែលបង្កើតនូវទម្រង់ Portrait បែបថ្មីមួយ។

លែន Ultra Wide Angle ថតប្លង់កាន់តែទូលាយ 
លែន Ultra Wide Angle ថតប្លង់កាន់តែទូលាយ 
កាស Bluetooth Oppo Enco Q1
កាស Bluetooth Oppo Enco Q1

OPPO Reno 2 តម្លៃម៉ាពេញចិត្តប៉ុណ្ណឹង ចែងចាំងដូចគ្រាប់ពេជ្រ ការរចនាទាក់ទាញ រលើបរលោង ឡូយប៉ុណ្ណឹង CPU ប៉ុណ្ណឹងRAM ប៉ុណ្ណឹង​ ROM ប៉ុណ្ណឹង​ កាមេរ៉ា 4 ហ្សូមទៅកាន់ក្តីស្រម៉ៃ ជាមួយនឹងតម្លៃដ៏ភ្ញាក់ផ្អើល ប្រញាប់ឡើងត្រៀមលុយ ត្រៀមកាយ!!

Ngeth Chheanghour
ង៉ែត ឈៀងហួរ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T