Lee Minho បង្ហាញមុខក្នុងពិធីមង្គការមិត្ត កំពុងធ្វើឲ្យអ្នកគាំទ្រ ជ្រួលច្របល់នឹងសម្រស់លោក

//s5.kh1.co/d6/d6adfe560bddd48f0d00a27bcf58bbffcf333a06.jpg
តារា & កម្សាន្ដ

 ២៨-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ចាប់តាំងពីចេញពីហ្វឹកហាត់ទាហានមក លោក Lee Minho តារាសម្តែងកូរ៉េដ៏ល្បី តែងតែទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រគ្រប់ជំហាន សូម្បីតែការចូលរួមពិធីមង្គលការមិត្តលោក កាលពីថ្មីៗនេះ ក៏លោកបានធ្វើឲ្យមហាជន និងអ្នកលេងបណ្តាញសង្គម ជ្រួលជ្រើម ក្រោយឃើញពីរូបសម្រស់របស់លោក ក្នុងកម្មវិធីនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ រូបភាពរបស់លោក Lee minho ជាច្រើនសន្លឹក ត្រូវបានអ្នកលេងបណ្តាញសង្គមចែករំលែកតៗគ្នាជាច្រើន ក្រោយពីតារារូបសង្ហារូបនេះ បានធ្វើឲ្យគ្រប់គ្នា ជាពិសេសហ្វេននារីៗ ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងរូបសម្រស់របស់លោកនៅពេលនេះ។

ទោះជាយ៉ាងណាក្តី ដោយសារតែពេលនេះ លោក Lee Minho មិនទាន់បង្ហាញមុខលើកញ្ចក់ទូរទស្សន៍ជាមួយខ្សែភាពយន្តមួយណានោះទេ បន្ទាប់ពីបញ្ចប់ភារកិច្ចហ្វឹកហាត់ទាហាន ដូច្នេះហើយទើបរាល់សកម្មភាពរបស់លោក ត្រូវបានតាមដានជានិច្ចពីអ្នកគាំទ្រ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Lee Minho
Lee Minho
Lee Minho
Lee Minho
Lee Minho
Lee Minho
Lee Minho
Lee Minho
Lee Minho
Lee Minho
Lee Minho
Lee Minho
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T