ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩នេះ បើយើងនិយាយពីទូទឹកកក គឺប្រាកដជាមិនមានអ្វីប្លែក និងមានការចាប់អារម្មណ៍ខ្លាំងនោះទេ ព្រោះថា ស្ទើរតែគ្រប់ក្រុមគ្រួសារ សុទ្ធតែមានប្រើប្រាស់ទាំងអស់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែបើយើងនិយាយពីទូទឹកក ដែលស៊ីភ្លើងតិច ដាក់អីវ៉ាន់ បន្លែ ត្រីសាច់ ផ្លែឈើ ភេសជ្ជៈ បានច្រើនជាងគេ លើសផលិតផលទូទឹកកកធម្មតា មានរាងស្អាតទាក់ទាញ គ្មានសម្លេងរំខាន ជួយកម្ចាត់ក្លិនមិនល្អ ជាប់ធន់មិនងាយខូច នោះគឺលោកអ្នកប្រាកដជាចាប់អារម្មណ៍ខ្លាំងបំផុត និងអាចគិតថា វាមិនមានលក់នោះទេ ត្រូវអត់?
នេះនែ៎ក! ភាពអស្ចារ្យដែលលើសពីការរំពឹងទុករបស់លោកអ្នក គឺស្ថិតនៅក្បែរដៃលោកអ្នកបំផុត។ សូមណែនាំទូទឹកកក Samsung Side By Side ដ៏វៃឆ្លាតបំផុតប្រចាំឆ្នាំ២០១៩។

ទូទឹកកក Samsung Side By Side គឺជាទូទឹកកដ៏ល្អ និងស័ក្តិសមបំផុត សម្រាប់ជីវិតដ៏ទំនើបទាន់សម័យ។ ក្រៅពីរូបរាងដ៏ស្តើងទាក់ទាញ និងស្រស់ស្អាតបំផុត ទូទឹកកក Samsung Side By Side រចនាឡើងជាមួយនឹងបច្ចេកវិទ្យា SpaceMaxTM ដែលធ្វើឱ្យផ្ទៃខាងក្នុងធំទូលាយល្អ អាចផ្ទុកចំណីអាហារបានដល់ទៅ ៦០២ លីត្រ អាចរក្សាសំណើមបានល្អ ទុកម្ហូប បន្លែ ផ្លែឈើ ត្រីសាច់បានយូរ និងនៅស្រស់ល្អលើសពីទូទឹកកកធម្មតា។ អ្វីដែលកាន់តែពិសេសមានកន្លែងអាចបញ្ចេញភាពត្រជាក់បាន ៣ ផ្នែកផ្សេងៗគ្នា ទៅតាមថតនីមួយៗ ដោយមិនឱ្យមានការឆ្លងក្លិនចូលគ្នាឡើយ។
ដូច្នេះពេលមានរវល់ម្តងៗ ឬពេលមានភ្ញៀវមកលេងផ្ទះម្តងៗ លោកអ្នកលែងបារម្ភទៀតហើយ។ជាពិសេស លោកអ្នកក៏ឈប់បារម្ភពីទឹក ផ្លែឈើ នំចំណីអាហារ ដែលមានក្លិនឆ្អាបត្រី ឬធុំក្លិនមិនល្អទៀតដែរ។




ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអញ្ចើញមកទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្ត ដែលនៅជិតលោកអ្នកបំផុត។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 ៕