កូរ៉េខាងត្បូង៖ ថ្មីៗនេះ The Korea Business Research Institute បានបញ្ចេញតារាងឈ្មោះតារាប្រុសស្រីដែលល្បីឈ្មោះជាងគេប្រចាំខែតុលា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ សម្រាប់ចំណាត់ថ្នាក់របស់តារាទាំងអស់ ដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោត មានចំនួន ១១៣៥ នាក់ ដែលគិតចាប់តាំងពីថ្ងៃទី ២៦ ខែកញ្ញា រហូតដល់ថ្ងៃទី ២៧ ខែតុលា។
ម៉្យាងវិញទៀត ចំពោះចំណាត់ថ្នាក់លេខ១ សម្រាប់តារាដែលទទួលបានកេរ្តិ៍ឈ្មោះល្បីជាងគេប្រចាំខែ បានទៅលើលោក Jimin សមាជិក BTS ក្នុងចំនួនពិន្ទុសរុបរហូត ១៤ លានជាង។ ឯចំណែកលេខ ២ បានទៅលោក Kang Daniel ជាមួយពិន្ទុ ១១លាន និងនាង Taeyeon សមាជិកក្រុម Girls’ Generation ជាមួយពិន្ទុ ៦ លានជាង។
បន្ថែមលើនេះ ចំពោះនាង Hwasa ដែលធ្លាប់ជាប់ឈ្មោះជាតារាស្រីល្បីជាងគេប្រចាំខែ បានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងពិន្ទុ ៤លាន៤សែនជាង និងលោក V សមាជិកក្រុម BTS ជាប់លេខ ៥ ក្នុងពិន្ទុ ៤លាន១សែនជាង៕
ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់តារាល្បីស្រីប្រុសពីលេខ ១ដល់លេខ ១០ ចង់ដឹងមានអ្នកណាខ្លះ តោះតាមដានទាំងអស់គ្នា៖
១. លោក Jimin ក្រុម BTS

២. លោក Kang Daniel

៣. នាង Taeyeon ក្រុម Girls’Generation

៤. នាង Hwasa ក្រុម Mamamoo

៥. លោក V ក្រុម BTS

៦. Ha Sung Woon ក្រុម HOTSHOT

៧. លោក Jungkook ក្រុម BTS

៨. លោក Kai ក្រុម EXO

៩. លោក Baekhyun ក្រុម EXO

១០. លោក Chen ក្រុម EXO
