មកស្គាល់​ដើមហេតុ សត្វឆ្មាមួយក្បាល ដែលគេនាំគ្នាយករូបធ្វើ Meme ល្បីទូទាំងពិភពលោក

//s4.kh1.co/60/60f0acb670a08bde11b52e17596dc59a461b57b6.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ ប្រិយមិត្តមួយចំនួន ដែលនិយមលេងបណ្តាញសង្គមច្បាស់ជាស្គាល់នូវរូបភាពសត្វឆ្មា ពណ៌សមួយក្បាល ដែលត្រូវអ្នកលេងអ៊ីនធើណេតនាំគ្នាកាត់តធ្វើរូប Meme ឬរូបភាពកំប្លែង ដែលធ្វើឲ្យល្បីល្បាញស្ទើរតែទូទាំងពិភពលោក។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់សត្វឆ្មាដ៏គួរឲ្យស្រលាញ់នេះ និងដើមហេតុដែលធ្វើឲ្យវាល្បីខ្លាំង ដែលអ្នកណាៗក៏ស្គាល់រូបភាពរបស់វាដែរ។

សត្វឆ្មាមួយក្បាលនេះ មានឈ្មោះថា Smudge ដែលមានមនុស្សមួយចំនួនស្គាល់ថា ឆ្មាមួយក្បាលនេះមានគណនី IG ឈ្មោះថា smudge_lord។ ឯចំណែកដើមហេតុ ដែលធ្វើឲ្យសត្វឆ្មាសម្បុរសនេះល្បីល្បាញខ្លាំង គឺដោយសារតែរូបភាពមួយសន្លឹក បង្ហាញពីសកម្មភាព Smudge អង្គុយនៅមុខចានបន្លែ ដែលមានទឹកមុខគួរឲ្យអស់សំណើចខ្លាំងមែនទែន។

រូបដែលធ្វើឆ្មានេះល្បី
រូបដែលធ្វើឆ្មានេះល្បី

ដំបូងឡើយ រូបថតមួយសន្លឹកនោះ ត្រូវបានបង្ហោះកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មកម្លេះ ដោយគណនី tumblr មួយឈ្មោះថា deadbefordeath។ ហើយគណនីនោះ បានបង្ហោះរូបថតរបស់ smudge ជាមួយ caption ថា “He no like vegetals” ជាភាសាខ្មែរ “គាត់មិនចូលចិត្តបន្លែទេ” ដោយអំឡុងពេលនោះ រូបភាពមួយសន្លឹលនេះ ទទួលបានអ្នកចូលចិត្តជាង ៥០,៣០០ អ្នកនាក់ និងអ្នក reblogs យ៉ាងច្រើនរាប់មិនអស់។

លុះដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ គណនី IG មានឈ្មោះថា Smudge_lord បានបង្កើតឡើង ដោយបង្ហោះរូបសត្វឆ្មាអង្គុយមុខចានបន្លែម្តងទៀត ក៏ប៉ុន្តែមានការកាត់តជាមួយនឹងអក្ស ព្រមទាំងរូបបន្ថែម ដែលចាប់តាំងពីពេលនោះមក សត្វឆ្មាមួយក្បាលនេះ ចាប់ផ្តើមទទួលចំណាប់អារម្មណ៍ពីសំណាក់អ្នកលេងអ៊ីនធឺណេត ហើយពួកគេបាននាំគ្នាកាត់តរូប Smudge ជាមួយ រូបភាពផ្សេងៗទៀត ធ្វើជា Meme រហូតល្បីល្បាញខ្លាំងមកទល់ពេលនេះ។

គួរបញ្ជាក់ថា នៅពេលនេះ គណនី IG របស់ឆ្មា Smudge មានអ្នក Follow ជិត ១លាននាក់ហើយ ដែលទាំងនេះបានបង្ហាញឲ្យឃើញថា សត្វឆ្មាមួយក្បាលនេះ ពិតជាល្បីល្បាញស្ទើរតែនឹកស្មានមិនដល់នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបគេយកធ្វើ​Meme
រូបគេយកធ្វើ​Meme
ម្ចាស់ឆ្មា
ម្ចាស់ឆ្មា
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
ឆ្មា Smudge
រូបគេយកធ្វើ Meme
រូបគេយកធ្វើ Meme
រូបគេយកធ្វើ Meme
រូបគេយកធ្វើ Meme
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T