លើកទីមួយកាត់សក់ត្រឹមស្មា Jennie ឆក់យកបេះដូងហ្វេនឲ្យលង់ងើបស្ទើរមិនរួច មិនតិចនាក់ទេ

//s6.kh1.co/ee/ee6fc6b5b0c0f4eed4750c0b9cc479f8e49020bb.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តដែលជាអ្នកគាំទ្រ នាង​ Jennie សមាជិកក្រុម BLACKPINK ច្បាស់ជាដឹងហើយថា តារាស្រីរូបនេះ មិនដែលឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រខកចិត្តជាមួយស្ទាយ៍រៀបចំខ្លួន និង Fashion របស់នាងនោះទេ ហើយជាពិសេសនោះ គឺត្រង់សម្រស់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ នាង Jennie បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន ក្រោយឃើញតារាស្រីរូបនេះ ផ្លាស់ប្តូរម៉ូដសក់មកកាត់ត្រឹមស្មា ដែលធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងនឹងសម្រស់របស់នាងស្ទើរតែដកចិត្តមិនរួចនោះឡើយ។

ម៉្យាងវិញទៀត គួរឲ្យដឹងផងដែរថា ចាប់តាំងពីលេចមុខធ្វើជាសមាជិកក្រុម BLACKPINK មក នាង Jennie មិនដែលកាត់សក់របស់ខ្លួនប្រាស់ស្មាបែបនេះទេ។ ហើយទាំងនេះ ទើបធ្វើឲ្យអ្នកគាំទ្រគិតថា នេះអាចប្រហែលជាស្ទាយ៍សក់សម្រាប់ការ Comeback បទថ្មីក៏ថាបាន។

ទោះជាយ៉ាងណាក្តី ម៉ូដសក់ថ្មីមួយបែបនេះ កំពុងឆក់យកបេះដូងអ្នកគាំទ្រមិនតិចនោះទេ ព្រោះថាសម្រស់របស់នាងកាន់តែស្អាត និងលេចធ្លោមួយបែបទៀត នៅពេលផ្លាស់ប្តូរស្ទាយ៍ជាបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Jennie ពីមុន
Jennie ពីមុន
Jennie ពីមុន
Jennie ពីមុន
Jennie ពេលនេះ
Jennie ពេលនេះ
Jennie ពេលនេះ
Jennie ពេលនេះ
Jennie ពេលនេះ
Jennie ពេលនេះ
Jennie ពេលនេះ
Jennie ពេលនេះ
Jennie ពេលនេះ
Jennie ពេលនេះ
Jennie ពេលនេះ
Jennie ពេលនេះ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T