គ្មានអ្វីធ្វើមិនបានទេ! កំពូលអ្នកញ៉ាំ Yang Soobin ពេលនេះស្គមជាងមុន ស្រកគីឡូរហូតដល់.....

//s4.kh1.co/66/667cc74fb0d5f1b5fb201f605776af06f8aa926c.jpg
តារា & កម្សាន្ដ

 ២៧-តុលា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប្រិយមិត្តមួយចំនួន ប្រហែលជាស្គាល់នូវ Youtuber ដ៏មានប្រជាប្រិយភាពម្នាក់ មានរូបរាងម៉ាប់ពូកែញ៉ាំ ឈ្មោះថា Yang Soobin។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ នាង Yang Soobin មិនបានបង្ហោះវីដេអូបង្ហាញពីការញ៉ាំម្ហូបលើតុដ៏ច្រើនដូចពីមុនទៀតឡើយ ព្រោះថាអំឡុងពេលនេះនាងកំពុងតែហាត់ប្រាណ ដើម្បីសម្រេចបានរាងដែលខ្លួនប៉ងប្រាថ្នា។

ជាក់ស្តែង ស្រាប់តែកាលពីម្សិលមិញនេះ នាង Yang Soobin បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញនារីម្នាក់នេះ បង្ហោះរូបប៉ុន្មានសន្លឹក បង្ហាញពីរូបរាងថ្មីរបស់ខ្លួន ដែលរូបនាងបានសម្រករហូតដល់ ២៥ គីឡូ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាមិនមែនជារឿងងាយនោះទេ ដែលនាង Yang Soobin អាចសម្រេចធ្វើរឿងនេះដោយជោគជ័យ។ ឯចំណែកមហាជនវិញ បាននាំគ្នាពោលសរសើរពីភាពតស៊ូរបស់នាង ហើយថែមទាំងសរសើរពីសម្រស់របស់នាងថា នៅពេលនេះនាងពិតជាស្អាតខ្លាំងណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Yang soobin ពីមុន
Yang soobin ពីមុន
Yang soobin ពីមុន
Yang soobin ពីមុន
Yang soobin ពីមុន និងបច្ចុប្បន្ន
Yang soobin ពីមុន និងបច្ចុប្បន្ន
Yang soobin ពីមុន និងបច្ចុប្បន្ន
Yang soobin ពីមុន និងបច្ចុប្បន្ន
Yang soobin ពីមុន និងបច្ចុប្បន្ន
Yang soobin ពីមុន និងបច្ចុប្បន្ន
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T