កូរ៉េខាងត្បូង៖ ប្រិយមិត្តមួយចំនួន ប្រហែលជាស្គាល់នូវ Youtuber ដ៏មានប្រជាប្រិយភាពម្នាក់ មានរូបរាងម៉ាប់ពូកែញ៉ាំ ឈ្មោះថា Yang Soobin។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មួយរយៈចុងក្រោយនេះ នាង Yang Soobin មិនបានបង្ហោះវីដេអូបង្ហាញពីការញ៉ាំម្ហូបលើតុដ៏ច្រើនដូចពីមុនទៀតឡើយ ព្រោះថាអំឡុងពេលនេះនាងកំពុងតែហាត់ប្រាណ ដើម្បីសម្រេចបានរាងដែលខ្លួនប៉ងប្រាថ្នា។
ជាក់ស្តែង ស្រាប់តែកាលពីម្សិលមិញនេះ នាង Yang Soobin បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញនារីម្នាក់នេះ បង្ហោះរូបប៉ុន្មានសន្លឹក បង្ហាញពីរូបរាងថ្មីរបស់ខ្លួន ដែលរូបនាងបានសម្រករហូតដល់ ២៥ គីឡូ។
ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាមិនមែនជារឿងងាយនោះទេ ដែលនាង Yang Soobin អាចសម្រេចធ្វើរឿងនេះដោយជោគជ័យ។ ឯចំណែកមហាជនវិញ បាននាំគ្នាពោលសរសើរពីភាពតស៊ូរបស់នាង ហើយថែមទាំងសរសើរពីសម្រស់របស់នាងថា នៅពេលនេះនាងពិតជាស្អាតខ្លាំងណាស់៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?