មិនមែនស្អាតតែរូបទេ ស្មាតហ្វូនកូនកាត់ OPPO Reno2 F មានសមត្ថភាពខ្លាំងអស្ចារ្យពីកំណើតតែម្តង បើមិនជឿសាកលមើល៍! (មានវីដេអូ)

//s6.kh1.co/8a/8ae449f883de490e5d7a24a7c8091f2c89628bba.jpg
បច្ចេកវិទ្យា

 ២៦-តុលា-២០១៩ ៤ល្ងាច · ៦ ឆ្នាំមុន

ភ្នំពេញ៖ ពាក្យចាស់ពោលថា “ឮគេនិយាយមួយពាន់ដង មិនស្មើនឹងបានសាកប្រើផ្ទាល់ម្តង” អតិថិជនដែលបានធ្វើការកក់ទុកមុន (Pre Order) លើ OPPO Reno2 F បានបង្ហាញអារម្មណ៍ពិត បន្ទាប់ពីទទួលបានស្មាតហ្វូនប្រើប្រាស់លើកដំបូងកាលពីថ្ងៃទី 25 តុលា 2019 ដូចខាងក្រោម៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីដេអូ

ឥឡូវនេះលោកអ្នកអាចរកជាវស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F តម្លៃត្រឹមតែ $369 នឹងទទួលកញ្ចប់កាដូ បាស Bluetooth  កែវទឹក ចិញ្ចៀន ទម្រទូរស័ព្ទ និងស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24 សប្តាហ៍ នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជាយើង។

  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F

ប្រិយមិត្តគ្រប់គ្នាប្រហែលជាធ្លាប់ដឹងរួចហើយថា OPPO Reno2 F គឺជាស្មាតហ្វូនកូនកាត់​ខ្លាំងពីកំណើតតែម្តង ដោយសារក្រុមហ៊ុន​ OPPO បន្ថែមនូវការរចនាលើតួខ្លួនរបស់រាមច្បង (OPPO F11 Pro ដែលលក់ដាច់ខ្លាំង និងពេញនិយមកាលពីដើមឆ្នាំ2019) ឲ្យមើលទៅកាន់តែរលើបរលោងប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG5 ស្វិតរឹងមាំ ធន់មិនងាយប្រេះបែក និងអមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ “Designed for Reno” ដូចគ្នានឹង OPPO Reno ជំនាន់ថ្មីនេះតែម្តង (OPPO Reno2)

  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F

OPPO Reno2 F មិនត្រឹមតែមានរូបរាង និងការរចនាស្រស់ស្អាតបែបទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបំពាក់មកនូវកាមេរ៉ាក្រោយ 4 គ្រាប់ ច្រើនជាង OPPO F11 Pro ពីរដង (F11 Pro មានកាមេរ៉ាភ្លោះក្រោយ 48MP+5MP) មានផ្ទៃម៉ាស៊ីនរាបស្មើអមដោយ O-Dot ផលិតពីសេរ៉ាមិចសម្រាប់ ការពារមិនឲ្យងាយខូចរឺសឹកឡេនកាមេរ៉ា។ កាមេរ៉ាមេរបស់វាមានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 អាចថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ ដល់ 1190 ថតរូបមនុស្សធម្មតា ឃើញខ្ពស់រាងស្លីមស្អាត ថតរូបជួបជុំមិត្តភក្តិក្រុមគ្រួសារ ឬទេសភាព ដោយពុំចាំបាច់ដើរថយក្រោយ។ កាមេរ៉ាទី3  និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបស្ទីល សខ្មៅ និងស្ទីលភាពយន្ត ស្អាតគ្រប់ប្លង់។

  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F

ចំណែកឯទីតាំងកាមេរ៉ាមុខវិញ OPPO នៅតែរក្សាស្ទីលបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode ដដែល (ដូច F11 Pro) ប៉ុន្តែក្រុមហ៊ុនបានបន្ថែមនូវបច្ចេកវិទ្យាថ្មីទំនើបមួយទៀត គឺភ្លើងជំនួយ Atmosphere Light សម្រាប់ថតរូប Selfie ស្អាតកប់សារី។​ OPPO Reno2 F មានអេក្រង់លាតពេញទំហំ 6.5” ប្រភេទ AMOLED (ដូចគ្នានឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno2) គុណភាពល្អជាង OPPO F11 Pro ហើយនឹងបំពាក់បច្ចេកវិទ្យា Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 ​កាន់តែសុវត្ថិភាពខ្ពស់ជាងមុនជាមួយនឹង Hardware និង កម្មវិធី AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃ កាន់តែលឿន និងដោះសោរក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។

  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F

ស្មាតហ្វូនកូនកាត់រូបនេះប្រតិបត្តិការដោយ ColorOS6.1(Android 9.0)CPU MTK P70+Hyper Boost 2.0 និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ 4000mAh អាចមើល វីដេអូបាន 13ម៉ោង ស្តាប់តន្ត្រីបាន 31ម៉ោង និង លេងហ្គេមបាន 8ម៉ោង គ្មានការរអាក់រអួល ដោយសារបច្ចេកវិទ្យា Game Boost 2.0។ OPPO Reno 2F មាន RAM ទំហំ 8GB ធំជាង OPPO F11 Pro ប៉ុន្តែរក្សានូវ អង្គផ្ទុកទិន្នន័យ ធំដដែលគឺ ROM 128GB អាចផ្ទុកភាពយន្តបានចំនួន 210 (600MB/រឿង) និង 42000 រូបភាព (3MB/សន្លឹក)។

  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F

បើចង់ជាក់ច្បាស់សូមចុចនៅត្រង់នេះ៖ 

វីដេអូ

សូមរំលឹកថាស្មាតហ្វូនកូនកាត់ OPPO Reno2 F រូបនេះ ត្រូវបានដាក់លក់លើទីផ្សារកម្ពុជាជាផ្លូវការ ព្រមគ្នាជាមួយនឹងស្មាតហ្វូនរៀមច្បងគឺ OPPO Reno2 ក្នុងគំលាតតម្លៃខ្ទង់ $230 (OPPO Reno2 តម្លៃ $599 ជាមួយនឹងកញ្ចប់កាដូ បាស Bluetooth ធំដ៏ស្រស់ស្អាត ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍) កាលពីថ្ងៃទី 25 តុលា 2019។ អាស្រ័យហេតុនេះ លោកអ្នកអាចសម្រេចចិត្តមួយដ៏ត្រឹមត្រូវក្នុងការជ្រើសយក ស្មាតហ្វូនកូនកាត់ OPPO Reno2 F ឬក៏ OPPO Reno2 តាមការគួរ និងធនធានផ្ទាល់ខ្លួន៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T