Panasonic ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា មានតម្លៃ ២០០ ពាន់ដុល្លារ!

//s5.kh1.co/dd/dd544821e02345784de6b8e196400afb81a6a41e.jpg
សង្គម

 ២៤-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ២០១៩ នេះ ​ក្រុមហ៊ុន​ Panasonic បាន​ធ្វើ​ការ​ប្រគល់​រង្វាន់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ លើ​ជំនាញ​ពាណិជ្ជកម្ម​ និង​វិស្វកម្មនៅ​គ្រឹះស្ថានឧត្តមសិក្សាចំនួន ២ ក្នុង​រាជធានី​ភ្នំពេញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Panasonic ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
Panasonic ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា

លោក Maresuke Nagatoshi នាយកគ្រប់គ្រងក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ 

Panasonic គឺជាក្រុមហ៊ុនឈានមុខគេខាងផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិតលើបេសកកម្មជួយធ្វើឲ្យជីវិតកាន់តែប្រសើរ ចំពោះប្រជាជននៅអាស៊ីប៉ាស៊ីហ្វិក និងជុំវិញពិភពលោក។ ទិសដៅ Panasonic ធ្វើឲ្យអាជីវកម្មមានលក្ខណៈថ្មី ការផ្លាស់ប្ដូរគំរូអាជីវកម្ម និងបង្កើនសមត្ថភាព ដើម្បីក្លាយជាក្រុមហ៊ុនដែលដើរទាន់សម័យកាលក្នុងជីវិតរស់នៅ”។ 

លោកបន្តថា៖ 

“ចាប់តាំងពីចាប់ពីឆ្នាំ១៩១៨ ក្រុមហ៊ុន Panasonic មិនត្រឹមតែគិតគូពីសុខុមាលភាពរបស់អ្នកពាក់ព័ន្ធប៉ុណ្ណោះទេ សូម្បីតែក្នុងសហគមន៍ក៏ក្រុមហ៊ុនគិតគូយ៉ាងយកចិត្តទុកដាក់ផងដែរ។ Panasonic បានផ្ដួចផ្ដើមនូវយុទ្ធនាការ Panasonic Environment Vision 2050 ដែលផ្ដោតសំខាន់លើកិច្ចការពារបរិស្ថាន និងកិច្ចការគាំទ្រសង្គម ដើម្បីធ្វើឲ្យជីវិតរស់នៅរបស់ប្រជាជនក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង។ ចក្ខុវិស័យនេះបានបន្តក្នុងប្រទេសកម្ពុជា ដោយថ្ងៃនេះយើងបានធ្វើការប្រគល់នូវរង្វាន់អាហារូបករណ៍ដល់និស្សិតកម្ពុជា អាចបន្តការសិក្សាតាមជំនាញដែលពួកគាត់រៀន”។

លោក Maresuke Nagatoshi 
លោក Maresuke Nagatoshi 

លោកបញ្ជាក់ថា៖ 

“កញ្ចប់ថវិកាប្រមាណ ២០០ ពាន់ដុល្លារ ត្រូវបានរៀបចំសម្រាប់ការផ្ដល់អាហារូបករណ៍រយៈពេល ៥ ឆ្នាំ។ រៀងរាល់ឆ្នាំនិស្សិតកម្ពុជាទាំង ៦ នាក់ នឹងត្រូវទទួលបានការសិក្សាឥតបង់ថ្លៃ ព្រមជាមួយប្រាក់ឧបត្ថម្ភសម្រាប់ជីវភាពរបស់ពួកគាត់”។ 

អាហារូបករណ៍​នេះនឹង​ផ្ដល់​ឱកាស​ដល់​និស្សិត​សម្រាប់​សិក្សា​ជំនាញ​ពាណិជ្ជកម្ម​ និង​វិស្វកម្ម​ សិក្សា​នៅ​សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងវិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

នាយក​គ្រប់គ្រង​ខាង​លើ​បាន​បន្ថែម​ទៀត​ថា កម្មវិធី​អាហារូបករណ៍​អាស៊ី​របស់​ក្រុមហ៊ុន​ Panasonic ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ន៍សង្គម​ប្រកប​ដោយ​និរន្តរភាព​ និង​ផ្ដល់​ឱកាស​ដល់​អ្នក​ដឹក​នាំ​ជំនាន់​ក្រោយ​ នៅ​ក្នុង​តំបន់​នៃ​ប្រទេស​ទាំង​៩។ មាន​និស្សិត​ប្រមាណ​ ៩០៥ នាក់ បាន​ទទួល​អត្ថប្រយោជន៍​​ពី​អាហារូបករណ៍​នេះ​ ហើយ​ចំនួន​នេះបាន​នៅ​បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់​។

Panasonic ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
Panasonic ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
Panasonic ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
Panasonic ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា

ជាមួយគ្នានេះលោក Maresuke Nagatoshi ក៏​សូម​ឲ្យ​ប្អូន​ៗ​បន្ត​ក្ដី​សុបិន​ដែល​ខ្លួន​ចង់​បាន ពី​ព្រោះអនាគត​ជា​កម្មសិទ្ធិ​របស់​យើងម្នាក់ៗ មានតែអ្នក​ដែល​មាន​ក្តី​សុបិន​ច្បាស់​លាស់​តែ​ប៉ុណ្ណោះ​ ទើបធ្វើដំណើរ​ទៅអនាគត​ដែល​ខ្លួនចង់បាន។ តាមរយៈ​គំនិត​នេះ Panasonic តែង​ជឿជាក់​ថា យើង​នឹង​ផ្ដល់​នូវ​ជីវិត​រស់នៅ​ប្រកប​ដោយ​ផាសុកភាព​ និង​ធ្វើ​ឲ្យ​ពិភពលោក​ស្រស់បំព្រង​ ដូច​នឹង​ពាក្យ​ស្លោក “A Better Life, A Better World”

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T