ការផ្លាស់ប្តូរស្លាកសញ្ញាថ្មីរបស់ក្រុមហ៊ុនមិត្តហ្វូន ទទួលបានពានរង្វាន់ «យុទ្ធនាការផ្សព្វផ្សាយទីផ្សារប្រចាំឆ្នាំ»!

//s5.kh1.co/78/78faa73e57a529233a96638c40a0da66a8db427a.jpg
សង្គម

 ២២-តុលា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

អូទ្រីស៖ នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៩ នៅទីក្រុងវីយែន (ប្រទេសអូទ្រីស) ក្រុមហ៊ុន មិត្តហ្វូន ត្រូវបានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធី «ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០១៩» ស្តីពី «យុទ្ធនាការទីផ្សារប្រចាំឆ្នាំ»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី «ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០១៩»
កម្មវិធី «ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០១៩»

បន្ទាប់ពីធ្វើអាជីវកម្មអស់រយៈពេលជាង១០ឆ្នាំ ក្រុមហ៊ុន មិត្តហ្វូន មិនអាចរក្សាទុករូបភាពចំណាស់ និងមិនទាក់ទាញអតិថិជននោះទេ ជាពិសេសអតិថិជនវ័យក្មេងក្នុងយុគសម័យឌីជីថលនៅកម្ពុជា។ ដោយដឹងច្បាស់ពីសារៈសំខាន់នៃការស្វែងរកការជម្រុញ ដើម្បីនាំស្លាកសញ្ញា មិត្តហ្វូនកាន់តែខិតជិតបេះដូងអតិថិជន ភាពស្និទ្ធស្នាល និងភាពរស់រវើក ក្រុមហ៊ុន មិត្តហ្វូន បានអនុវត្តយុទ្ធនាការស្តារឡើងវិញនូវស្លាកសញ្ញា។

បន្ទាប់ពីដំណើរការយុទ្ធនាការត្រឹមតែ ៩ ខែប៉ុណ្ណោះ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ មិត្តហ្វូន មានកំណើនអតិថិជនខ្ពស់បំផុត ក្នុងអំឡុងពេលអាជីវកម្ម១០ឆ្នាំ ចំនួនអតិថិជនសរុបបានកើនឡើងដល់ ៩ លាននាក់ ដោយរក្សាបាននូវកំណើនប្រាក់ចំណូលនៅកម្រិតទីពីរ គឺចំនួនច្រើនជាង ១៥%។

កម្មវិធី «ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០១៩»
កម្មវិធី «ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០១៩»

សន្ទស្សន៍យីហោបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ សន្ទស្សន៍ Top of Mind បានកើនឡើងពី ៣០% ទៅ ៤០% សន្ទស្សន៍ Share of Voice ឈានដល់កំរិតខ្ពស់ ភាគច្រើននៅក្នុងបណ្តាញប្រតិបត្តិករ ~ ៣៩,២% ។

ការប្រើប្រាស់ម៉ាស្កត់មុន្នី ក្នុងសកម្មភាពទីផ្សារ (ជាភាសាខ្មែរមុន្នីមានន័យថាជាមនុស្សដែលឆ្លាត រួសរាយរាក់ទាក់ និងស្តាប់នូវអ្វីៗគ្រប់យ៉ាង) ខណៈពេលដែលការប្រើប្រាស់បច្ចេកវិទ្យា 4.5G LTE បានចាប់ផ្តើមដំណើរការ ផ្លាស់ប្តូរស្លាកសញ្ញាពីពណ៌ខៀវទៅក្រហម ជាមួយនឹងកញ្ចប់សេវាកម្មដែលសមស្របទៅនឹងតម្រូវការរបស់យុវវ័យ គឺជាកត្តាជម្រុញឱ្យ មិត្តហ្វូន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

កម្មវិធី «ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០១៩»
កម្មវិធី «ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០១៩»

ពានរង្វាន់អាជីវកម្មអន្តរជាតិ (Stevie Award) គឺជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់កំពូលៗ នៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីផ្តល់ជូនជាកិត្តិយសនូវរាល់សមិទ្ធផល និងការរួមចំណែកវិជ្ជមានរបស់អាជីវកម្ម និងបុគ្គល ដើម្បីប្រយោជន៍ជាសាកលរបស់សហគមន៍រួមទាំងព័ត៌មានវិទ្យា និងទូរគមនាគមន៍។ នេះគឺជាពានរង្វាន់ដ៏មានកិត្យានុភាព ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ និងត្រូវបានទស្សនាវដ្តីញូវយ៉កថែមស៍ផ្សព្វផ្សាយលើប្រព័ន្ធអូស្ការ សម្រាប់អាជីវកម្មអន្តរជាតិ។

ពានរង្វាន់ IBA Stevie បានទទួលការតែងតាំងជាង ៤,០០០ នាក់មកពី ៧៤ ប្រទេស និងអ្នកជំនាញជាង ១,០០០ នាក់ បានចូលរួមក្នុងដំណើរការវាយតម្លៃសកល ដើម្បីជ្រើសរើសអ្នកដែលមានស្នាដៃល្អបំផុត៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T