OPPO នឹងប្រកាសដាក់លក់ស្មាតហ្វូន Dual-Mode 5G នៅចុងឆ្នាំ2019 ខាងមុខនេះ បន្ទាប់ពីសហការជាមួយក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក!

//s4.kh1.co/69/69314aefa88aae7ef9152a515a1846e47f72b8dd.jpg
បច្ចេកវិទ្យា

 ២២-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនឈានមុខ OPPO និងផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា បានប្រកាសគម្រោងបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Dual-mode 5G នាចុងឆ្នាំ2019 ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងនៅក្នុងកិច្ចប្រជុំនៃកម្មវិធីមួយ ដែលមានឈ្មោះថា Qualcomm 5G ឆ្នាំ 2019នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ លោក Henry Tang ប្រធានផ្នែកបច្ចេកវិទ្យា 5G របស់ OPPO បានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មីជំនាន់ចុងក្រោយរបស់ពួកគេ នឹងត្រូវបំពាក់មកនូវបច្ចេកវិទ្យា Dual-mode 5G mobile platform ដែលមានការសហការគ្នាជាមួយក្រុមហ៊ុន​ Qualcomm ដែលមាន Network ចំនួន2 គឺ Standalone (SA) និង non-standalone (NSA)។

លោក Tag (Henry Tang) បានបង្ហាញនូវភាពជឿជាក់ថា ស្មាតហ្វូន 5G កំពុងទទួលស្គាល់ និងមានអ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុន OPPO នឹងចាប់យកឱកាសទីផ្សារថ្មីនេះ ក្នុងពេលដ៏ឆាប់រហ័សខាងមុខនេះ ដើម្បីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងផលិតផល 5G របស់ពួកគេនៅទូទាំងពិភពលោក។

<i>លោក&nbsp;</i><i>Henry Tang&nbsp;</i><i>ប្រធានផ្នែកបច្ចេកវិទ្យា&nbsp;</i><i>5G</i><i>&nbsp;របស់&nbsp;</i><i>OPPO</i>
លោក Henry Tang ប្រធានផ្នែកបច្ចេកវិទ្យា 5G របស់ OPPO

លោក Tag បានបន្ថែមថា៖

“ការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់ OPPO និងដៃគូឧស្សាហកម្មដទៃទៀតនាពេលកន្លងមក បានជួយពន្លឿនឲ្យមានការប្រើប្រាស់បច្ចេកវិទ្យា 5G យ៉ាងឆាប់រហ័ស ហើយអតិថិជននៅតាមតំបន់ និងប្រទេសនានា កំពុងក្លាយជាអ្នកប្រើស្មាតហ្វូន 5G របស់ OPPO បណ្តើរៗហើយ។ យើងសង្ឃឹមថាការផ្តល់ជូនបច្ចេកវិទ្យា Dual-mode 5G ជំនាន់ក្រោយរបស់យើង នឹងផ្តល់នូវបទពិសោធខ្ពស់ដល់អ្នកប្រើប្រាស់កាន់តែច្រើនឡើងៗ លើទីផ្សារទូទាំងពិភពលោក និងជម្រុញវិស័យ 5G កាន់តែមានវត្តមានទូលំទូលាយសម្រាប់អ្នកប្រើប្រាស់ជាសកល”។​​

គួររំលឹកថា កាលពីខែឧសភាឆ្នាំ2019 ក្រុមហ៊ុន OPPO បានសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសស្វីស ក្នុងការបើកដំណើរការជាផ្លូវការនូវ OPPO Reno 5G លើទីផ្សារប្រទេសស្វីស និងក្លាយជាស្មាតហ្វូន 5G ដំបូងគេបង្អស់ដែលមានលក់នៅតំបន់អឺរ៉ុប។ ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាដ៏ទំនើប និងទូរគមនាគមន៍ឈានមុខលំដាប់ពិភពលោក OPPO កំពុងតែខិតខំអភិវឌ្ឍន៍ខ្លួនឯងឥតឈប់ឈរលើបច្ចេកវិទ្យាថ្មីៗ ជាពិសេសគឺបច្ចេកវិទ្យា 5G នេះតែម្តង តាមរយៈការពង្រីកធនធានមនុស្សជំនាញផ្នែក software និង បច្ចេកទេសផ្សេងៗពាក់ព័ន្ធនឹង 5G ផងដែរ។

ចំណែកកាលពីខែកញ្ញា 2019 ក្រុមហ៊ុន OPPO បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប៉ាតង់សកល ជាង 2,500 ហើយបានប្រកាសអាជ្ញាប័ណ្ណប៉ាតង់ស្តង់ដារ 5G សំខាន់ៗជាង 1,000 ទៅកាន់វិទ្យាស្ថានស្តង់ដារទូរគមនាគមន៍អឺរ៉ុប (ETSI) និងបានបញ្ជូនឯកសារដែលទាក់ទងទៅនឹងស្តង់ដារ 5G ច្រើនជាង 3,000 ទៅកាន់ស្ថាប័ន 3GPP ដែលទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា OPPO គឺ​មិនមែនចេះតែថា ដោយមិនធ្វើនោះទេ។

ជាចុងបញ្ចប់លោក Tag បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ OPPO កំពុងធ្វើការងារយ៉ាងសកម្មជាមួយដៃគូសហការជាច្រើននៅលើសកលលោក ពន្លឿនការធ្វើពាណិជ្ជកម្មនៃ 5G នៅទូទាំងពិភពលោក ហើយនៅថ្ងៃអនាគត OPPO នឹងបង្ហាញនូវផលិតផលទូរស័ព្ទ 5G ឲ្យកាន់តែច្រើន ទៅកាន់ទីផ្សារពិភពលោក៕

បច្ចេកវិទ្យា&nbsp;5G
បច្ចេកវិទ្យា 5G
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T