ក្ដៅៗ!! Atletico Madrid ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ Chelsea

//s4.kh1.co/c2/c2acd7a2e2105aa36a764cf19fc67e4209de2252.jpg
កីទ្បា

 ២០-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Atletico Madrid បានចាប់អារម្មណ៍ក្នុងការនាំយកអតីតកីឡាកររបស់ Barcelona ដែលបច្ចុប្បន្នកំពុងលេងឲ្យ Chelsea គឺខ្សែប្រយុទ្ធ Pedro។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Pedro
កីឡាករ Pedro

កីឡាករវ័យ៣២ឆ្នាំ Pedro បានចាកចេញពីទឹកដីអេស្ប៉ាញមកចូលរួមលេងនៅក្របខណ្ឌ Premier League កាលពីឆ្នាំ២០១៥ ប៉ុន្តែមិនសូវមានឱកាសក្នុងការបង្ហាញខ្លួនក្នុងជម្រើសដំបូងនោះទេ។ លើសពីនេះទៅទៀត ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Frank Lampard អតីតជម្រើសជាតិអេស្ប៉ាញរូបនេះស្ទើរតែគ្មានឱកាសចូលលេង។

រដូវកាលថ្មី ២០១៩-២០២០ Pedro ចូលលេងក្នុងក្របខណ្ឌ Premier League បានតែ៣ដងប៉ុណ្ណោះហើយរូបគេក៏មានបំណងចង់ចាកចេញពីកីឡដ្ឋាន Stamford Bridge ផងដែរ។ បើតាមសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញ អ្នកចាត់ការទូទៅ At.Madrid លោក Diego Simeone បាននឹងកំពុងចាប់អារម្មណ៍ក្នុងការនាំយក Pedro មកលេងនៅទឺកដីអេស្ប៉ាញវិញនៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

លោក Diego Simeone
លោក Diego Simeone

លោក Simeone ជឿថាបទពិសោធន៍លេងនៅក្របខណ្ឌ La Liga ៧ឆ្នាំរបស់ Pedro នឹងអាចជួបប៉ះប៉ូវតំបន់ប្រយុទ្ធរបស់ក្រុមលោកដែលកំពុងជួបបញ្ហា។

គួរបញ្ជាក់ផងដែរថា មុនផ្លាស់មក Chelsea កីឡាករកម្ពស់ ១,៦៩ម៉ែត្ររូបនេះធ្លាប់បានចំណាយរយៈពេល ៧ឆ្នាំនៅកីឡដ្ឋាន Camp Nou ដោយចូលលេងឲ្យក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់បានចំនួន ២០៤ប្រកួតនិងអាចរកគ្រាប់បាល់បាន ៥៨គ្រាប់៕

កីឡាករ Pedro
កីឡាករ Pedro

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T