ផ្អើលនាំគ្នា​រកវិធីចាប់! ក្រោយឃើញពស់ថ្លាន់២ក្បាល​វារចូលកន្លៀតផ្ទះ (មានវីដេ​អូ)

//s6.kh1.co/27/2771c065b332d133d5417d773e9e851cf44bdc4a.jpg
សង្គម

 ២០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​​បឋមបាន​ឱ្យ​ដឹង​ថា ​មានករណីបុរសជាម្ចាស់​ផ្ទះម្នាក់​បានប្រទះឃើញសត្វពស់ថ្លាន់​ចំនួន​២ក្បាលនៅលើទ្រុង​​ចិញ្ចឹមឆ្កែ បង្កការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​បំរុង​ចូលទៅចាប់​ តែ​ក៏​ធ្វើ​ឱ្យ​ផ្អើលដល់​សត្វពស់ថ្លាន់វារចូលទៅកន្លៀតផ្ទះរបស់ប្រជា​ពលរដ្ឋ​បាត់​តែម្តង​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​ខាងលើនេះបង្កការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​​១រសៀលថ្ងៃទី​​​​២០ តុលា ឆ្នាំ​២០១៩ នៅចំណុច​ផ្ទះលេខ​​៥៩១ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។​

បើតាមប្រភពពីម្ចាស់ផ្ទះ​ឈ្មោះ ទុន ពេជ្រ ភេទប្រុស អាយុ​៨៣ឆ្នាំ ​បាន​​ឱ្យ​ដឹង​ថា នៅវេលាម៉ោងប្រមាណ​ជា​​៩ព្រឹកថ្ងៃទី​​​២០ តុលា ពេលគាត់​ចាកចេញពីផ្ទះ​ក៏ប្រទះ​ឃើញ​សត្វពស់ថ្លាន់​ចំនួន២ក្បាល ត្រូវបានគេអះអាងថាញីមួយក្បាល និង​ឈ្មោល​មួយក្បាល ​ដោយសត្វពស់ថ្លាន់នីមួយៗមានទំហំ​ប៉ុនកំភួនជើង និងបានឆ្វាយរង្វេល​នៅ​លើទ្រុងចិញ្ចឹមឆ្កែ បង្កការភ្ញាក់​ផ្អើលម្តងរួចមកហើយ ក្រោយមក​សត្វពស់ថ្លាន់ទាំង​២ក្បាល​នោះ​ក៏វារ​ចូលកន្លៀតផ្ទះបាត់​ ។​

តាមប្រភពដដែលបានបន្ត​ថា​ លុះមកដល់វេលាម៉ោង​ប្រហែល​១រសៀលថ្ងៃដដែល ក៏មានការភ្ញាក់ផ្អើលម្តងទៀត នៅពេលសត្វពស់ថ្លាន់ទាំង​២ក្បាលនោះ​វារចេញមក​ក្រៅ ​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​ ។ ពេលនោះ​គាត់បាន​ជួល​គេ​ឱ្យ​ជួយ​ចាប់ដែរ​ ស្រាប់តែសត្វពស់ថ្លាន់នោះវារចូលកន្លៀតផ្ទះរបស់ប្រជា​ពលរដ្ឋបាត់តែម្តងទៅ ។

ពាក់ព័ន្ធនឹងករណី​ប្រទះឃើញ​សត្វពស់ថ្លាន់​២ក្បាល​វារចូលផ្ទះ​​ខាងលើនេះដែរ​ បានធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋមានការព្រួយបារម្ភ​នៅពេលយប់ ខ្លាច​សត្វពស់ថ្លាន់ទាំង​២ក្បាលនោះវារចេញមកក្រៅ​ស៊ីមាន់ ឬអាច​បង្ក​គ្រោះថ្នាក់​ដល់​កូនចៅរបស់​ប្រជា​ពលរដ្ឋ​ ហើយ​ប្រជា​ពលរដ្ឋ​ក៏កំពុងតែរកវិធីចាប់ដែរ ប៉ុន្តែ​ចាប់មិនទាន់បាននៅឡើយទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

https://s6.kh1.co/__image/w=650,h=379,q=100/b9/b98ab88a53d414848ed5ca2d5742ad4b8cc6caee.jpg
https://s4.kh1.co/__image/w=650,h=379,q=100/3d/3dc8385899d96c55a822985be20449ff5c89f397.jpg
https://s6.kh1.co/__image/w=650,h=379,q=100/53/53cccd231e29f95f9628569ff136acc1537a0898.jpg
https://s6.kh1.co/__image/w=650,h=379,q=100/2f/2fff08c02905eceee267dfede99218b57f238d56.jpg

ប្រភព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T