ចោរ​​ប៉ា​រ៉ា​​​លួចគាស់ទូ​ដែក​ក្នុង​រោងចក្រ​​ អស់​ប្រាក់​ជាង​​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​

//s4.kh1.co/3e/3edc9511498f2c7c69cc4497b718c5d5216c3231.jpg
សង្គម

 ២០-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ខេត្តកណ្ដាល ៖ មាន​សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ​តុលា មាន​ករណី​ចោរ​ចូល​ក្នុង​រោងចក្រ​គាស់​​​ទូ​​ដែក​ យក​ប្រាក់​អស់​ជាង​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​ជនសង្ស័យ​គេចខ្លួន​ដោយ​សុ​វត្ថិភាពទៀត ។ ហេតុការណ៍​បាន​កើតឡើង នៅ​ចំណុច​រោងចក្រ​​តម្បាញ​មួន​តៃ ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ​លិច​១ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជន​រង​គ្រោះ (​តំណាង​រោងចក្រ​)​ឈ្មោះ លឹ​ម វិញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើមម៉ាក់​ខ្លឿ សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌច្បារ​អំពៅ រាជធានី​ភ្នំពេញ ជាប្រធាន​រដ្ឋបាល​រោងចក្រ​ ។ តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ​ភាគី​ខាង​ជន​រង​គ្រោះ បាន​ឆែក​មើល​កាមេរ៉ា​សុ​វត្ថិភាព​ដែល​បំពាក់​នៅ​ក្នុង​រោងចក្រ បាន​ពិនិត្យ​ឃើញ ចោរ​បាន​គ្នា​២​នាក់ ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ អាយុ​ប្រហែល​៣០​ជាង ឆ្នាំ ពាក់មួក​កន្តឹប​ពណ៌ស ពាក់​ម៉ាស ស្លៀកពាក់​ឈុត​ប៉ា​រ៉ាទាំង​ពីរ ។​

ប្រភពបន្តថា ចំពោះសម្ភា​បាត់បង់​មាន​ប្រាក់ចំនួន ៥០.៥២៣,៤៤ដុល្លា​អា​មេ​រិ​ក ។ វត្ថុ​តាង​ចាប់​យកទូដែក​​ទំហំ​៦០​សង់ទីម៉ែត្រ​គុណ៥០​សង់ទីម៉ែត្រ​ចំនួន ១ ។-​អាវយឺត​មនុស្ស​ស្រី​ដៃ​វែង ចំនួន១៨​អាវ ។ ម៉ា​ឡេ​ត​ចំនួន​១ ។ ​ទួ​ណឺ​វី​ស​ចំនួន​១ ។

តំណាង​រោងចក្រ​រៀបរាប់​ប្រាប់សមត្ថកិច្ច​ទៀត​ថា មុន​ពេល​កើតហេតុ ​ខ្លួន​(​ជា​តំណាង​រោងចក្រ​) និង​ខាង​គណនេយ្យ​បាន​ទុក​ទូ​​ដែក នៅ​ក្នុង​បន្ទប់​ហើយបាន​ចាក់​ទ្វារ​យ៉ាង​ត្រឹមត្រូវ​មុន​ចេញទៅ​ផ្ទះ ។ លុះដល់​វេលា​ម៉ោង​០៥ និង៩​នាទី ពេល​ដែល​ឈ្មោះ យូ​រ៉ា​ន់ ជា​បុគ្គលិក​ផ្នែក​បើកបរ​ចូល​ទៅ​ស្កែ​ន​មេដៃ ដើម្បីយក​រថ​យន្ត​ចេញ​ដឹក​ភ្ញៀវ​របស់​រោងចក្រ មិន​បាន​ឃេ​ី​ញ​ទូ​ដែក ដែល​ទុក​នៅ​ក្នុង​បន្ទប់​គណនេយ្យ​នោះ​ទេ អាច​ត្រូវ​ចោរលួច​យក​ចេញ​ទៅ​បាត់ ។

លុះ​ពេល​ដឹង​ថា មាន​ចោរ​ចូលលួច​ទូ​​ដែក​ចេញពី​បន្ទប់​បាត់​ហើយ​នោះ តំណាង​រោងចក្រ​ក៏​បាន​ដើរ​ទៅ​ហៅ​ជនជាតិ​ចិន​ដែល ស្នាក់​នៅ​ខាងក្រោយ​អគារ​រោងចក្រ​ឲ្យ​មក​មើល និងបាន​រាយការណ៍ ជូន​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ឆែក​មើលតា​មរយ​:​កាមេរ៉ា​សុវត្ថិភាព​ភ្លាម ទើប​ឃើញជនសង្ស័យ​២​នាក់​ដែល​មាន​ភិនភាគ​ដូច​ខាង​លើ បាន​ផ្លោះ​តាម​របង​រោងចក្រ​ផ្នែក​ខាង​ជើង ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់​អូស​ទូ​ដែក ចេញ​មក​មុខ​បន្ទប់​ហើយគាស់​យក​លុយ រួច​គេចខ្លួន​បាត់​តែ​ម្តង​ទៅ ។

https://s5.kh1.co/__image/w=650,h=379,q=100/ab/abda462f55cb5cca78b22bc1197458f40437378e.jpg
https://s6.kh1.co/__image/w=650,h=379,q=100/e2/e2403f34aa700c11afba9cd8a9d7028ba2769bc6.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b2/b2f0e50a1302076d8a20b6fad3a245cb72672f56.jpg
https://s4.kh1.co/__image/w=650,h=379,q=100/95/951a25f2fad8b10767db9b2a255ec6ab18f30d72.jpg
https://s4.kh1.co/__image/w=650,h=379,q=100/90/9059905230e1fb4d5d919d8eed965db4c51f5186.jpg
https://s4.kh1.co/__image/w=650,h=867,q=100/34/342f8b484a4469fb30d3704e8d5677af5839ea3d.jpg
https://s4.kh1.co/__image/w=650,h=867,q=100/cb/cb6089b4ead70bac62386f9f8ccdf30e0566d03f.jpg
https://s4.kh1.co/__image/w=650,h=867,q=100/c3/c3a364d6935b6da7bfb491f9335ef3a736dbc8b7.jpg
https://s6.kh1.co/__image/w=650,h=867,q=100/27/27ab6ee1d6494c4da51ef1f5b58b1247962b8a41.jpg
https://s6.kh1.co/__image/w=650,h=867,q=100/e2/e25980e5898f2e28af4978163d70e09be18c6348.jpg

ប្រភពកោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T