ភ្នំពេញ៖ តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុន មកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អនឹងគ្នា?

“បងធំ ប្អូនប្រុស” ជាកម្មវិធីកម្សាន្តតាមទូរទស្សន៍ថ្មីមិនធ្លាប់មានពីមុន ដែលមានការចូលរួមដោយតារាភាពយន្តដ៏ល្បីគឺលោក ទេព រិនដារ៉ូ និងតារាល្បីវ័យក្មេងក្នុងបណ្តាញសង្គមលោក ហេង វិសាល

  លោក ទេព រិនដារ៉ូ 
លោក ហេង​ វិសាល

កម្មវិធីនេះនាំមកជូនជាពិសេសដោយស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1992 ជាមួយវត្តមានចូលរួមដោយលោក ទេព រិនដារ៉ូ និង ហេង​ វិសាល ដែលនឹងជួបប្រទះក្នុងស្ថានភាពលំបាកជាច្រើន។ តារាទាំងពីរដួងនេះមានអាយុ និងចំណូលចិត្តខុសគ្នា នឹងធ្វើដំណើរជាមួយគ្នាធ្វើរឿងរ៉ាវជាច្រើនមិនធ្លាប់ធ្វើពីមុននៅខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា។        

  កម្មវិធី «បងធំ ប្អូនប្រុស»

កម្មវិធីនេះមាន 8 Episodes ដែលផ្តិតយកទេសភាពដ៏ស្រស់ស្អាតដូចជានៅក្នុងខេត្តព្រះសីហនុ សៀមរាប រតនគិរី និងមណ្ឌលគិរី។ នៅក្នុង Episode នីមួយៗនឹងឃើញ ទេព រិនដារ៉ូ និង ហេង វិសាល ក្នុងស្ថានភាពផ្សេងៗ ឬទទួលបានបទពិសោធន៍ធ្វើអ្វីដែលមិនធ្លាប់ធ្វើពីមុន។ ពួកគាត់ម្នាក់ៗនឹងបង្ហាញពីភាពប៉ិនប្រសប់ជាមួយបទពិសោធន៍ថ្មីៗ ក៏ដូចជាការមានទំនាក់ទំនងល្អជាមួយគ្នា។ 

  កម្មវិធី «បងធំ ប្អូនប្រុស»

នៅក្នុង Episode 1 ទេព រិនដារ៉ូ និង ហេង វិសាល នឹងធ្វើដំណើរទៅខេត្តកំពតជាមួយគ្នា ដែលពួកគាត់នឹងស្វែងរកផ្លូវដោយខ្លួនឯង ទោះបីជាគ្មានផែនទីដើម្បីទៅកាន់ចម្ការម្រេច (La Plantation)។ នៅពេលទៅដល់ចម្ការ ពួកគាត់នឹងទទួលបានបទពិសោធន៍ថ្មី ដោយការបររទេះក្របីឆ្លងកាត់ទឹក។ ពួកគាត់ថែមទាំងបានជួបហ្វេនជាច្រើននៅតាមផ្លូវធ្វើដំណើរ ហើយរីករាយពិសាស្រាបៀរ អង្គរ និងអាហារសមុទ្រឆ្ងាញ់ៗនៅខេត្តកំពតផងដែរ។  

  កម្មវិធី «បងធំ ប្អូនប្រុស»

ជួបជាមួយ ទេព រិនដារ៉ូ និង ហេង វិសាល នៅក្នុងកម្មវិធី «បងធំ ប្អូនប្រុស» ដែលនឹងចាក់ផ្សាយតាមទូរទស្សន៍ប៉ុស្តិ៍លេខ៥ រៀងរាល់ថ្ងៃសៅរ៍ ពីម៉ោង 8:00 ល្ងាច ដល់ 8:30 ល្ងាច៕

ទស្សនាវីដេអូសាច់រឿងទាំងមូលដូចខាងក្រោម៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព រិនដារ៉ូ