ភ្នំពេញ៖ កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ ធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី បានរៀបចំពិធីប្រកាសជាផ្លូវការ ស្តីពីកិច្ចសហការរវាងគ្នា ផ្តល់ជូនការផ្ទេរប្រាក់ទៅវិញទៅមក ដោយថ្នាក់ដឹកនាំទាំងសងខាងបានរៀបរាប់អំពីអត្ថប្រយោជន៍ ក៏ដូចជាភាពងាយស្រួលជូនអតិថិជន ដែលប្រើប្រាស់ ABA Mobile ក៏ដូចជា TrueMoney App ដោយសន្យាថា នឹងមានការផ្តល់ជូនពិសេសក្នុងពេលឆាប់ៗខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចអ្វីដែលបានសន្យា ការផ្តល់ជូនពិសេសនេះបានមកដល់ កាន់តែស្រួល និងចំណេញ ចាប់ពីថ្ងៃទី១៨ ខែតុលា នេះតទៅ រាល់ការផ្ទេរប្រាក់ពី ABA Mobile មក TrueMoney App គឺមិនគិតកម្រៃសេវានោះទេ។

លោក ឈន់ សកល នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី បានប្រាប់ឱ្យដឹងថា៖
«ដោយមើលឃើញពីការគាំទ្រ និងតម្រូវការរបស់អតិថិជនមកលើសេវាផ្ទេរប្រាក់ពី ABA Mobile មក TrueMoney App មានសន្ទុះខ្លាំង ដែលជាទូទៅអតិថិជនធ្វើការផ្ទេរប្រាក់ពី ABA Mobile មកកាន់ TrueMoney ដើម្បីដកប្រាក់នៅតាមភ្នាក់ងារពេលធ្វើដំណើរឆ្ងាយពីសាខា ឬទូដកលុយ ATM របស់ធនាគារ ទិញសំបុត្រកុន បញ្ជូលលុយទូរសព្ទចំណេញលុយមកវិញជាដើម ទើបជាហេតុដែលផ្តល់ជូនពិសេសសម្រាប់អតិថិជន»។

សម្រាប់ការផ្តល់ជូននេះ ក្រុមហ៊ុនទ្រូម៉ាន់នី ក៏ដូចជាធនាគារ ABA សង្ឃឹមថាអតិថិជនទាំងអស់ពេញចិត្ត ហើយរីករាយជាមួយនឺងការផ្តល់ជូនដ៏ពិសេសនេះ។ ទាញយកកម្មវិធីសូមចុច http://onelink.to/truemoneyapp_pr ។ ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬ ចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia៕