សន្និសីទសារព័ត៌មាន ការចាក់បញ្ចាំង «រឿងរសាត់អណ្តែត»! (មានវីដេអូ)

//s6.kh1.co/26/26a846f021c34b39382e411b1d519e47e2a261fa.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ រឿង «រសាត់អណ្តែត» ត្រូវបានគាំទ្រក្នុងការផលិតដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា (CFC)។ រឿង «រសាត់អណ្តែត» គឺជារឿងដែលត្រូវបានជ្រើសរើសជាបេក្ខភាពរបស់ប្រទេសអូស្រ្តាលី សម្រាប់រឿងខ្នាតវែងអន្តរជាតិល្អបំផុត ឯពានរង្វាន់ OSCARS Academy Awards ឆ្នាំ២០២០ នឹងត្រូវចាក់បញ្ចាំងតាមរោងភាពយន្តទាំងអស់នៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែតុលា នេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»

រឿង «រសាត់អណ្តែត» ត្រូវបានសរសេរឡើងផ្អែកលើព្រឹត្តិការណ៍ពិតនៃទាសភាពបច្ចុប្បន្ន។ ខ្សែភាពយន្តនេះ គឺជាខ្សែភាពយន្តបែបសោទនាកម្ម ដែលត្រូវបានថតស្ទើរតែទាំងស្រុងនៅលើសមុទ្រក្នុងប្រទេសកម្ពុជា ដែលរៀបរាប់អំពីក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ឈ្មោះ “ចក្រា” ជាជនជាតិខ្មែរ ដែលបានចាកចេញពីផ្ទះ និងស្រុកកំនើតរបស់ខ្លួន ដើម្បីស្វែងរកជីវិតដែលប្រសើរជាងមុនប៉ុន្តែបែរជាធ្លាក់ខ្លួនធ្វើជាទាសករនេសាទតាមទូកទៅវិញ។

ខ្សែភាពយន្តនេះបានទទួលពានរង្វាន់ធំមួយពីមហោស្រពភាពយន្តអន្តជាតិប៊ែកឡាំងឆ្នាំ២០១៩ នេះ ហើយមានការចាប់អារម្មណ៍ជុំវិញពិភពលោក។ រឿង «រសាត់អណ្តែត» គឺជាខ្សែ​ភាពយន្តខ្នាតវែងដំបូងបង្អស់ពីអ្នកនិពន្ធ និងអ្នកដឹកនាំជនជាតិអូស្ត្រាលី លោក Rodd Rathjen ដែលផលិតដោយក្រុមហ៊ុន Causeway Film របស់ អ្នកស្រី Sam Jennings (រឿង Cargo) និងអ្នកស្រី Kristina Ceyton (រឿង The Nightingale និងរឿង​ The Babadook) ជាមួយអ្នកស្រី Rita Walsh (ជំនួយការ)។

សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»

អ្នកនិពន្ធ និងអ្នកដឹកនាំលោក Rodd Rathjen បានមានប្រសាសន៍ថា៖

“បទពិសោធន៍នៃការផលិតខ្សែភាពយន្តនៅកម្ពុជា គឺបទពិសោធន៍ដែលបានផ្លាស់ប្តូរជីវិតរបស់គាត់ ហើយគាត់មានកិត្តិយសណាស់ ដែលបានធ្វើការជាមួយតួសម្តែង និងក្រុមការងារបច្ចេកទេសកម្ពុជា ថៃ វៀតណាម និងមីយ៉ាន់ម៉ា ហើយនេះជាបទពិសោធន៍ដ៏អស្ចារ្យក្នុងជីវិតរបស់ខ្ញុំ”។

ផលិតករ Sam Jennings, Kristina Ceyton និង Rita Walsh បានមានប្រសាសន៍ថា៖

“ក្រុមការងារទាំងអស់របស់រឿង រសាត់អណ្តែត ពិតជាមានកិត្តិយសណាស់ ដែលខ្សែភាពយន្តនេះត្រូវបានដាក់ជាបេក្ខភាពរបស់ប្រទេសអូស្រ្តាលីសម្រាប់ពានរង្វាន់ OSCARS Academy Awards។ ខ្សែភាពយន្តនេះអាចកើតឡើងបានដោយការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់អ្នកពាក់ព័ន្ធទាំងអស់ និងការចូលរួមដ៏មុះមុតរបស់អ្នករស់រានមានជីវិត ដែលបានចែករំលែករឿងរ៉ាវរបស់ពួកគេ។ពួកគេបានជឿជាក់ពូកយើង និងអនុញ្ញាតឲ្យយើងនាំយកបទពិសោធន៍របស់ពួកគេប្រាប់ទៅកាន់ពិភពលោក ដោយពួកគេពោលថា គ្មាននរណាម្នាក់អាចលឺពួកយើងបានឡើយ ហើយក៏គ្មានអ្នកណាដឹងថាយើងនៅទីនេះដែរ”។

លោក Cedric Eloy ដែលជាទីប្រឹក្សាអន្តរជាតិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល​ជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជាបានមានប្រសាសន៍ថា៖

“រឿង រសាត់អណ្តែត បានថតនៅក្នុងប្រទេសកម្ពុជាដោយមានការគាំទ្រពីក្រុមបច្ចេកទេសភាពយន្ត និងក្រុមហ៊ុនផលិតកម្មក្នុងស្រុក។ យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Causeway Films និងលោក Rodd Rathjen ដែលបានផលិតខ្សែភាពយន្តនៅក្នុងប្រទេសនេះ។ រឿងនេះជារឿងដំបូងដែលនិយាយពីទាសភាពបច្ចុប្បន្ននៅលើនាវានេសាទ ដែលស្តែងចេញពីការពិតនៅក្នុងខ្សែរភាពយន្ត។ យើងជឿជាក់ថាខ្សែភាពយន្តនេះ នឹងផ្តល់សារដល់កម្មករអ្នកចែកចាយ អ្នកបរិភោគ និងរដ្ឋាភិបាលឲ្យពិចារណាលក្ខខណ្ឌការងារឲ្យបានដិតដល់ នៅក្នុងឧស្សាហកម្មនេះ និងយល់ដឹងពីប្រភពនៃអាហារសមុទ្រ និងត្រីដែលពួកគេនាំចូល និងប្រើប្រាស់”។

សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»

តួអង្គខ្មែរ៖

- លោក សំ ហេង អាយុ ១៤ ឆ្នាំ ជាតារាសម្តែងលើកដំបូងមកពីខេត្តសៀមរាប ក្នុងនាមជាតួអង្គសំខាន់នៃខ្សែភាពយន្តឈ្មោះ ចក្រា។ គាត់មានឱកាសបង្ហាញខ្សែ​ភាព​យន្ត​នេះនៅក្នុងមហោស្របភាពយន្តជាច្រើននៅជុំវិញពិភពលោករួមជាមួយអ្នកដឹកនាំ និងក្រុមការងារផលិតកម្មរួមមាន ប្រទេសអូស្រ្តាលី (មហោស្របភាពយន្តអន្តជាតិមែលប៊ន) ប្រទេសបារាំង (មហោស្របភាពយន្ត St Jean-De-Luz)។

- លោក រស់ មុន្នី ដែលជាតារាសម្តែងមានទេពកោសល្យម្នាក់របស់កម្ពុជា ហើយលោកជាតួអង្គសំខាន់ក្នុងរឿងនេះផងដែរ។ លោក រស់ មុន្នី បានធ្លាប់សម្តែងខ្សែភាពយន្តអូស្រ្តាលី រឿង Ruin ដដែលទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក។

សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»
សន្និសីទសារព័ត៌មានរឿង «រសាត់អណ្តែត»

ព័ត៌មានបន្ថែម និងការចែកចាយ៖

- ទស្សនាវីដេអូខ្លី និងស្វែងយល់បន្ថែមតាមរយៈ៖ www.buoyancyfilm.org- Facebook: https://www.facebook.com/buoyancythefilm/- Twitter: https://twitter.com/BuoyancyTheFilm
- ចាក់បញ្ជាំងតាមរោងភាពយន្តទាំងអស់នៅកម្ពុជាចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៩ នេះតទៅ
- ចាក់បញ្ជាំងនៅប្រទេសបារាំងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះតទៅ។

មហោស្រព និងពានរង្វាន់៖

- ចាក់បញ្ជាំងលើកដំបូងនៅមហោស្រពភាពយន្តអន្តជាតិប៊ែកឡាំង
- ពាន់រង្វាន់ Prize of the Ecumenical Jury Panorama 2019 និងចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់ទស្សនជនឆ្នាំ២០១៩ (Audience Award Panorama 2019)។
- GWFF Best First Feature Award Nomination 2019 * Amnesty

International Award Nomination 2019

- ចាក់បញ្ចាំងលើកដំបូងនៅមហោស្រពភាពយន្តអន្តជាតិមែលប៊ន
- ជាប់ជាជម្រើស៥រឿងក្នុងពាន់រង្វាន់ MIFF Audience Award winner * Special
- Mention – Age Critics Jury Prize for Best Australian Film”
- ត្រូវបានជ្រើសរើសក្នុងការប្រកួតពាន់រង្វាន់ Asia Pacific Screen Awards
- ជ្រើសរើសផ្លូវការនៅមហោស្រពភាពយន្តអន្តជាតិ Cinefest Oz
- បេក្ខភាពក្នុងពាន់រង្វាន់ ATOM Awards Best Fiction Feature Film
- ជ្រើសរើសផ្លូវការនៅមហោស្រពភាពយន្តអន្តជាតិទីក្រុងឈីកាហ្គោ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩)
- ជ្រើសរើសផ្លូវការនៅមហោស្រពភាពយន្តអន្តជាតិកម្ពុជា (ខែមិនា ឆ្នាំ២០២០)៕

វីដេអូ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T