SM ប្រកាសនឹងបង្ហាញក្រុមថ្មី ស្របពេលមហាជនរិះគន់ឥតល្ហែ រឿងមើលថែតារាចាស់ៗមិនបានល្អ

//s6.kh1.co/5f/5f15230537fda77a765af6875d8db1b124864dd4.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ របាយការថ្មីបំផុតពីលោក Lee Soo Man ដែលជាប្រធានគ្រប់គ្រង ផលិតកម្មកូរ៉េដ៏ល្បី SM Entertainment កាលពីថ្ងៃទី១៦ ខែតុលា​ ម្សិលមិញនេះបានឲ្យដឹងថា លោកនិងក្រុមការងារកំពុងតែធ្វើការយ៉ាងមមាញឹក ដើម្បីរៀបចំស្នាដៃថ្មី និងក្រុមចម្រៀងថ្មី ដែលនឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកត្រូវបានគេរាយការណ៍ថា កំពុងស្នាក់នៅក្នុងប្រទេសចិន រហូតដល់ចុងខែនេះ ដើម្បីត្រៀមសម្រាប់ការបង្ហាញខ្លួនរបស់ក្រុមចម្រៀងថ្មីមួយ។

ប៉ុន្តែមនុស្សជាច្រើនបែរជាផ្ដោតចំណាប់អារម្មណ៍ ទៅលើរឿងរ៉ាវរបស់តារាក្នុងផលិតកម្មនេះ ដែលបានសម្លាប់ខ្លួន ជាបន្តបន្ទាប់ដោយសារតែ ជំងឺធ្លាក់ទឹកចិត្តដ៏កាចសាហាវ។

ពួកគេបានបន្តការរិះគន់ នៅក្នុងបណ្ដាញអ៊ីនធើណែត ដោយលើកឡើងថា ផលិតកម្មមិនអាចមើលថែសិល្បកររបស់ខ្លួនបានល្អឡើយ ទើបពួកគេទទួលរងនូវសំពាធផ្លូវចិត្តច្រើនបែបនេះ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Lee Soo Man
រូបភាព Lee Soo Man
រូបភាព ផលិតកម្ម SM 
រូបភាព ផលិតកម្ម SM 
រូបភាព តារាក្នុងផលិតកម្ម SM 
រូបភាព តារាក្នុងផលិតកម្ម SM 
រូបភាព តារាក្នុងផលិតកម្ម SM 
រូបភាព តារាក្នុងផលិតកម្ម SM 
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T