អីយ៉ា! លើកទីមួយ បានស្តាប់ ឃុយ ម៉ីហៀង ច្រៀងបទភាសាអង់គ្លេស មានអីពីរោះម្យ៉ាងដែរតើ! (មានវីដេអូ)

//s5.kh1.co/46/46fae60972ec7281c22a912aed2813da7b57452a.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ សព្វថ្ងៃនេះ បើទោះជាកុមារី ឃុយ ម៉ីហៀង មិនទទួលបានជ័យលាភីពីកម្មវិធី The Voice Kid Cambodia រដូវកាលទី១ ក៏ពិតមែន​ ក៏ប៉ុន្តែកុមារីរូបនេះ ក៏បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងមានបទចម្រៀងពីរោះៗចេញលក់ ជាបណ្តើរៗនៅលើទីផ្សារផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ កុមារី ឃុយ ម៉ីហៀង បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញវីដេអូរបស់កុមារីរូបនេះ ច្រៀងបទជាភាសាអង់គ្លេស ដែលមានចំណងជើងថា “Love me like you do” 

ក្នុងនោះដែរ សម្រាប់ការបកស្រាយបទជាភាសាបរទេសនេះ មហាជនពិតជាចាប់អារម្មណ៍កុមារីរូបនេះជាខ្លាំង ព្រោះនេះគឺជាលើកទី១ហើយ ដែលមហាជនបានស្តាប់នាងច្រៀងជាភាសាបរទេស។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ បានធ្វើឲ្យមហាជនលាន់មាត់សរសើរពីសមត្ថភាពកុមារីរូបនេះ ព្រោះសមត្ថភាពច្រៀងជាភាសាអង់គ្លេសរបស់នាង​ក៏មិនចាញ់ភាសាខ្មែរ ប៉ុន្មាននោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T