លើកទី១ តូតា លេចមុខថតMVថ្មី ជាមួយ អ៊ីណូ នៅក្រៅស្និទ្ធស្នាលគ្នាមិនធម្មតា!

//s5.kh1.co/7a/7aedd723bb0f9522a062d6a0cfae9bc6e62333c2.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្តែងស្រីវ័យក្មេង កញ្ញាម៉ាក សែនសូនីតា កាន់តែមានប្រជាប្រិយភាពខ្លាំងគួរឲ្យសរសើរ ស្របពេលដែលការងារសិល្បៈកាន់តែឡើងកូដ រូបសម្រស់ក៏កាន់តែស្អាតខ្លាំងឡើងបែបធម្មជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មករយៈពេលនេះឃើញថានាងហាក់ដូចជា មានភាពមមាញឹកខ្លាំងនៅក្នុងការសម្តែងថតរឿងនានា គួរឲ្យកត់សម្គាល់ ដោយកាលពីពេលថ្មីៗនេះ ស្រាប់តែលេចមុខតារាស្រីរូបស្រស់ម្នាក់នេះ បានត្រៀមបង្ហាញខ្លួនថតក្នុងMV ថ្មី ជាមួយនឹងតារាចម្រៀងប្រុសលោកអ៊ីណូ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាស្រីប្រុសទាំង២នេះ បានសម្តែងនូវភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង ស្របពេលដែលបានជួបគ្នាដំបូង ថតជាមួយគ្នាបែបនេះ ទោះបីជាបានថតជាលើកទី១ជាមួយគ្នាយ៉ាងណាក្តី។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបានអន្ទះសារ ចង់មើលការសម្តែងរបស់អ្នកទាំង២នៅក្នុងបទចម្រៀងថ្មី គ្រប់គ្នាតែម្តង ព្រោះអាចនឹងមានអ្វីប្លែកជូនអ្នកគាំទ្រ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

តូតា
តូតា
តូតា
តូតា
អ៊ីណូ
អ៊ីណូ
តូតា និងអ៊ីណូ ពេលថតជាមួយគ្នា
តូតា និងអ៊ីណូ ពេលថតជាមួយគ្នា
តូតា និងអ៊ីណូ ពេលថតជាមួយគ្នា
តូតា និងអ៊ីណូ ពេលថតជាមួយគ្នា
ម៉ាក សែនសូនីតាអ៊ីណូ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T