ក្រោយរង់ចាំជួបមុខកូនយ៉ាងអន្ទះសារ ទីបំផុត ពេលនេះភរិយា Beam បានសម្រាលកូនភ្លោះហើយ

//s4.kh1.co/64/64ef64eff299c2bfe9d85e7dae0ee24b17879317.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀង លោក Beam និងភរិយាជាទីស្រលាញ់របស់លោក បានសាងជីវិតជាគូស្វាមីភរិយាជាមួយគ្នា មកជាង៣ឆ្នាំមកហើយ ប៉ុន្តែក្នុងនោះ ទើបតែក្នុងឆ្នាំនេះ រូបលោក និងភរិយាទើបសម្រេចបំណងប្រាថ្នាដ៏ធំមួយ សម្រាប់ជីវិតគ្រួសារតូចរបស់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលគួរឲ្យរំភើបចិត្តនោះ នាប៉ុន្មានថ្ងៃមុននេះ គឺទីបំផុតកូនភ្លោះប្រុសបណ្ដូលចិត្តរបស់អ្នកទាំងពីរ ក៏បានបង្ហាញមុខដ៏គួរឲ្យក្នាញ់ឲ្យប៉ាម៉ាក់គេបានឃើញ ជាលើកដំបូងផងដែរ ក្រោយការរង់ចាំជួបមុខកូនយ៉ាងអន្ទះសា ជាយូរខែឆ្នាំមកនេះ។

ទន្ទឹមជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន បានចូលរួមសម្ដែងការអបអរសាទរដល់តារាចម្រៀង លោក Beam និងភរិយា ដែលទទួលបានសមាជិកជាលើកដំបូង គឺជាកូនប្រុសភ្លោះតែម្ដង ចូលមកក្នុងក្រុមគ្រួសារ ដែលរឹតតែធ្វើឲ្យគ្រួសារតូចមួយនេះ កាន់តែពេញលេញឈ្មោះជាគ្រួសារមួយនឹងគេផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Beam និងភរិយា
Beam និងភរិយា
Beam និងភរិយា
Beam និងភរិយា
Beam ភរិយា ​ ព្រមទាំងកូនភ្លោះ
Beam ភរិយា ​ ព្រមទាំងកូនភ្លោះ
Beam និងកូនភ្លោះ
Beam និងកូនភ្លោះ
គ្រួសារ Beam
គ្រួសារ Beam
គ្រួសារ Beam
គ្រួសារ Beam
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T