កុំភ្លេចទៅគាំទ្រទាំងអស់គ្នាណា!! Felix ថាកម្ពុជាត្រៀមខ្លួនរួចរាល់ ក្នុងជំនួបជាមួយអ៊ីរ៉ាក់ នៅថ្ងៃស្អែក

//s4.kh1.co/6e/6e1f7ce69dd9c405f3c2bd9df33c04a74ed6574f.jpg
កីទ្បា

 ១៤-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ លោក Felix G. Dalmas គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ថាក្រុមទាំងមូលបានត្រៀមខ្លួន និងរៀបចំរួចរាល់ហើយសម្រាប់ការប្រកួតជាមួយជើងខ្លាំងមកពីអាស៊ីខាងលិចអ៊ីរ៉ាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Felix G. Dalmas
លោក Felix G. Dalmas

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Felix ទទួលស្គាល់ថាអ៊ីរ៉ាក់គឺជាក្រុមមួយខ្លាំងនៅតំបន់អាស៊ី ប៉ុន្តែលោកថានឹងបង្ហាញអ្វីដែលក្រុមទាំងមូលអាចធ្វើបាន ដែលនេះជាជំហាននៃដំណើរការរបស់ក្រុម។ លោកក៏រំពឹងថាក្រុមកម្ពុជានឹងធ្វើបានល្អនៅការប្រកួតថ្ងៃស្អែក។

៣ប្រកួតរបស់កម្ពុជាក្នុងការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 មិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយ ដោយស្មើ១ និងចាញ់២ គឺស្មើហុងកុង ១-១, ចាញ់បារ៉ែន ០-១ និងចុងក្រោយចាញ់អ៊ីរ៉ង់ ១៤-០។

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងបន្តស្វែងរក ៣ពិន្ទុលើកដំបូងក្នុងវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ World Cup Qatar 2022 ដោយបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមភ្ញៀវអ៊ីរ៉ាក់។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃស្អែក ទី១៥ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦:៣០នាទីតទៅ ខណៈសំបុត្រមានដាក់លក់នៅបញ្ចោរខាងមុខពហុកីឡដ្ឋានជាតិ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T