ស្រស់ស្អាត សង្ហាព្រមៗគ្នា ពេលម៉ាក សែនសូនីតា បានថតរូបជាមួយប្រុសស្អាត Boy Pakorn

//s5.kh1.co/40/40b139963fa72fe423e0b82bc29aa6b35e0d3236.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាប្រុសដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ លោក Boy Pakorn បានបង្ហាញវត្តមាន នៅឯអាកាសយានដ្ឋានភ្នំពេញ ធ្វើឲ្យហ្វេនៗនៅស្រុកខ្មែរ ភ្ញាក់ផ្អើលនិងប្រាថ្នាចង់ជួបមុខមាត់ពិត នៅខាងក្រៅ របស់គេគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះការអញ្ជើញមកដល់ ទឹកដីខ្មែរលើកនេះដែរ  Boy Pakorn បានចូលរួមក្នុងកម្មវិធីពិព័រណ៌គ្រឿងពេជ្រ Chateau Des Gems រួមជាមួយនឹង តារាល្បីៗក្នុងស្រុក ជាច្រើនដួងផងដែរ។

ជាក់ស្ដែង ក្នុងពេលនោះដែរ កញ្ញា ម៉ាក សែនសូនីតា​ ដែលជាតារាសម្ដែងស្រី ដ៏ល្បីល្បាញ ក៏បានចូលរួមកម្មវិធី ដ៏អធិកអធមនោះដែរ ថែមទាំងមានការលេងខ្លួន ក្នុងឈុតរ៉ូបពណ៌ខ្មៅ សំយេះស្មា យ៉ាងប្រណិត មើលទៅលេចធ្លោណាស់។

បន្ថែមពីនេះ ម៉ាក សែនសូនីតា បានថតរូបជាមួយ លោក Boy Pakorn ជាមួយស្នាមញញឹមស្រស់ សើចបិទមាត់មិនជិតទេ ជាពិសេស អ្នកទាំងពីរមើលទៅស្រស់សង្ហា និងស្រស់សោភាដូចគ្នា សមគ្នាខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Boy Pakorn
Boy Pakorn
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា និង Boy Pakorn
ម៉ាក សែនសូនីតា និង Boy Pakorn
ម៉ាក សែនសូនីតា និង Boy Pakorn
ម៉ាក សែនសូនីតា និង Boy Pakorn
វត្តមានតារាល្បីៗជាមួយលោក Boy Pakorn
វត្តមានតារាល្បីៗជាមួយលោក Boy Pakorn
ម៉ាក សែនសូនីតា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T