តារាស្រី២រូបនេះហើយ ដែលឈរនៅកំពូលក្នុងវិស័យកម្សាន្តរបស់កូរ៉េ កាលពី២០ឆ្នាំមុន បច្ចុប្បន្នក៏នៅតែខ្លាំង

//s5.kh1.co/40/40f8650b0fc00d449f13bf1add59c6821b5c6e9e.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

 កូរ៉េខាងត្បូង៖ តារាស្រី​ទាំង​២​ដួង​នេះ ​បាន​បង្ហាញ​ខ្លួន​ដំបូង​តាំង​ពី​អំឡុង​ឆ្នាំ​៩០ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ពួកគេ​ទាំង​ពីរ​ក៏​នៅ​តែ​រក្សាតំណែង​ជា ​តារាស្រី​ដែល​​ទទួល​បាន​នូវប្រជា​ប្រិយភាព​និង​កេរ្តិ៍​ឈ្មោះ ល្បី​ល្បាញ​ខ្លាំង​ដដែល​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​នោះ​មាន​ដូចជាតារាស្រីJun Ji Hyun បាន​បង្ហាញ​ខ្លួន​ដំបូង​របស់​នាង ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៧។ Jun Ji Hyun បាន​ចាប់​ផ្តើម ​អាជីព​ដំបូង​របស់​នាង ​ក្នុង​វិស័យ​សិល្បៈជា ​តារា​បង្ហាញ​ម៉ូត​និង​ជា ​អ្នក​ថត​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​។ ក្នុង​ឆ្នាំ​២០០១ នាង​ក៏​បានប្រែខ្លួន​ថែម​មួយ​កម្រិតទៀត ​ដោយ​បាន​ចូល​រួម​សម្តែង ​ក្នុង​ខ្សែ​ភាព​យន្ត​បែប​កំប្លែង​មួយ ​ដែល​មាន​ចំណង​ជើង​ថា“My Sassy Girl” ដែល​ជា​ភាព​យន្ត​មួយ​ ដែល​ជួយ​ឲ្យ​តារាស្រី​រូប​នេះ អាច​រក​ចំណូល​បាន​យ៉ាង ​ខ្ពស់​បំផុត​មួយ​រូបក្នុង​ចំណោម​ តារាកំប្លែង​របស់​កូរ៉េ​​ផង​ដែរ​។

កាល​ពីពេល​ថ្មី​ៗ​នេះ ​នាង​ក៏​ទើប​តែ​ទទួល​បាន​នៅ ​ប្រជា​ប្រិយភាព​យ៉ាងខ្លាំង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ តាមរយៈការបង្ហាញ​វត្តមាន​ជា ​តួឯក​ក្នុង​ខ្សែ​ភាព​យន្ត​មនោសញ្ចេត​នា លាយ​ឡំ​ជា​មួយ​ការ​កំប្លែង​ “My Love From The Star” រួម​ទាំង​ខ្សែ​ភាព​យន្ត “The Legend of the Blue Sea” ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ​កាលពី​ឆ្នាំ​២០០៦​ នាង​ក៏​ធ្លាប់​បាន​បង្ហាញ​ខ្លួន ​ក្នុង​ខ្សែ​ភាព​យន្ត​ហូលី​វូដមួយ​ដែល​មាន ​ចំណង​ជើងថា​ “Blood: The Vast Vampire” ទៀត​ផង។ ជាការ​ពិត​ណាស់ ​តារាស្រី​រូប​នេះ​ នៅ​តែ​ទទួល​បាន​នៅ ​ការ​គាំ​ទ្រ​ក៏​ដូច​ជា​ភាព​ជោគជ័យ​យ៉ាងខ្លាំង​ដដែល ​បើ​ទោះ​បីជា​នាង​មាន​គ្រួសារ​និង ​ទទួល​បាន​កូន​២​រួច​មកហើយ ​ក៏​ដោយយ៉ាង​ណាក្តី។

ចំណែក​តារាស្រីមួយ​រូប​ទៀត​នេះ​ ​គឺ​Lee Hyori ដែល​អ្នក​គ្រប់​គ្នា​ស្គាល់​ នាង​ថា​ជា “Nation Fairy” ។ តារាស្រី​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​ដំបូង ​កាល​ពីឆ្នាំ​១៩៩៨ ក្នុង​នាម​ជា​សមាជិក​ នៃ​ក្រុម​ចម្រៀង​នារី​Fin.K.L.។ ក្នុង​ពេល​នោះ​ ក្រុម​ចម្រៀង​នារី​មួយ​នេះ ​គឺ​ពិត​ជា​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​ ក៏​ដូ​ចជា ​ប្រជាប្រិយ​ភាព​យ៉ាងខ្លាំង​ ក្នុង​វិស័យ​ចម្រៀង​របស់​កូរ៉េ​ ហើយ​បើទោះបីកន្លង​ទៅ​យូរ​យ៉ាងណាក្តី​ ​ក៏​ក្រុម​ចម្រៀង​នារី​មួយ​នេះ នៅ​តែ​មាន​អ្នក​ស្គាល់​និង​ មាន​ការ​គាំ​ទ្រ​ផង​ដែរ។

ក្នុង​ឆ្នាំ២០០៣ ​ Hyori បាន​បង្ហាញ​ប្រែ​ខ្លួន​មក​ធ្វើ​ជា​ តារា​ចម្រៀងស្រី​​ទោល ហើយ​នាង​ក៏​ទទួល​បាន​នៅ​ ភាព​ជោគជ័យ​យ៉ាងខ្លាំង​ផង​ដែរ។ ជាក់ស្តែង​ បទចម្រៀង​ទោល ​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា​ “10 Minutes” បាន​ជួយ​ឲ្យ​នាង​ឈ្នះ ​នៅ​ពាន​រង្វាន់ធំ​​ៗចំនួន​៧បន្ត​បន្ទាប់​ ហើយ​ត្រូវ​បាន​ទទួល​នៅ ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ នៅទូទាំង​ប្រទេស​កូរ៉េខាងត្បូង​។ ​បន្ទាប់​មក​ក្នុង​ឆ្នាំ​២០០៥ នាង​ក៏​បាន​ចាប់​ផ្តើម​ចាប់​អាជីព​ជា ​តារាសម្តែង​មួយ​បន្ថែម​ទៀត​ ដោយ​រឿង​ភាគ​ដំបូង​របស់​នាង ​មាន​ចំណង​ជើង​ថា “Three Leaf Clover”។

រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ​នាង​មិន​ត្រឹម​តែ​ទទួល​ទទួល​បាន​នៅ ​ការ​គាំទ្រ​ក្នុង​វិស័យ​ចម្រៀង​និង​ភាពយន្ត​តែប៉ុណ្ណោះ​នោះ​ទេ នាង​ក៏​ជា​អ្នក​តំណាង​ ថត​កម្ម​វិធី​កម្សាន្ត រួម​ទាំង​ជា​សកម្ម​ជន​មួយ​រូប​ផង​ដែរ៕

១. Jun Ji Hyun

Jun Ji Hyun 
Jun Ji Hyun 
Jun Ji Hyun 
Jun Ji Hyun 
Jun Ji Hyun 
Jun Ji Hyun 
Jun Ji Hyun 
Jun Ji Hyun 
Jun Ji Hyun
Jun Ji Hyun

២. ​Lee Hyori

​Lee Hyori 
​Lee Hyori 
​Lee Hyori 
​Lee Hyori 
​Lee Hyori 
​Lee Hyori 
​Lee Hyori និង​ស្វាមី​ 
​Lee Hyori និង​ស្វាមី​ 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T