បូទី ខូចឡានតាមផ្លូវ បែរជាត្រូវជនឆ្លៀតឱកាស បន្លំជាជួយ លួចយក កាបូបលុយ អស់រាប់ពាន់ដុល្លារ!

//s4.kh1.co/62/62e303bc7fe323a89ded5c591185142cfe155b33.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាចម្រៀងប្រុស និងជាអ្នកនិពន្ធចម្រៀងម្នាក់ បូទី បានជួបរឿងស៊យផ្ទួនៗគ្នា អស់ប្រាក់ដែលយកទៅតាមខ្លួន ជាច្រើនដោយសារតែមានជនឆបោកបន្លំយកទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីម្សិលមិញនេះ តារាប្រុសរូបនេះបាននាំគូស្នេហ៍របស់ខ្លួនទៅដើរលេងលំហែកាយ យ៉ាងសប្បាយរីករាយយ៉ាងខ្លាំង ក៏ប៉ុន្តែពេលត្រឡប់មកវិញ ឡានរបស់លោកក៏ខូចតាមផ្លូវ ហើយក៏បានដោះកាបូប ដែលខ្លួនបានស្ពាយជាប់នឹងខ្លួននោះនៅលើឡាន។ ក៏ប៉ុន្តែនៅក្នុងនោះក៏ស្រាប់តែមានបុរសម្នាក់ ធ្វើជាមកជួយ និងឲ្យលោកចុះពីលើឡានយកដុំថ្ម ហើយក៏ឆ្លៀតឱកាស​យកកាបូបដែលនៅក្នុងឡាននោះ យកទៅបាត់ លោកតាមក៏មិនទាន់ដែរ។

ដោយក្នុងនោះលោកបានបញ្ជាក់ថានៅក្នុងកាបូបមាន លុយ១០២៥ដុល្លារ​ ទូរស័ព្ទ IPhone XR ទើបទិញ៨៤០ដុល្លារ​ និងឯកសារមួយចំនួននៅក្នុងនោះទៀត ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាសោកស្តាយ និងអាណិតដល់លោក ដែលមិនគួរជួបរឿងបែបនេះនោះទេ។

ជាមួយគ្នានេះដែរ លោកក៏បានផ្តាំទៅបណ្តាអ្នកលេងបណ្តាញសង្គម និងហ្វេនជាច្រើន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងនេះផងដែល ព្រោះជនខិលខូចឆ្លៀតឱកាសខ្លាំងនៅពេលដែលយើងមានបញ្ហាបែបនេះ។

សូមទស្សនារូបភាពខាងក្រោមនេះ៖

បូទី
បូទី
បូទី និងគូស្នេហ៍
បូទី និងគូស្នេហ៍
សកម្មភាពមុនពេលចោលបន្លំយកកាបូប
សកម្មភាពមុនពេលចោលបន្លំយកកាបូប
សកម្មភាពមុនពេលចោលបន្លំយកកាបូប
សកម្មភាពមុនពេលចោលបន្លំយកកាបូប
ផេង បូទី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T