ពិតទេ? ល្បីថា Bifern និង Antoine កំពុងមានទំនាក់ទំនងគ្នា តាមរយៈ Caption ប្លែកៗ ដែលអ្នកទាំងពីរបានបង្ហោះនៅលើអ៊ីនស្តាក្រាម!

//s4.kh1.co/66/663d1e0bd9bf2cb1acf51e88e25831ccf95fe354.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ឆ្នាំ២០១៩ នេះអាចចាត់ទុកថា គឺជាឆ្នាំកំពូលរបស់តារាសម្តែងស្រី Baifern តែម្តង ដោយសារតែឆ្នាំនេះ មានខ្សែភាពយន្តជាច្រើនរឿង ដែលនាងបានសម្តែងជាមួយនឹងតារាប្រុសស្រីល្បីៗជាច្រើនដួង មិនថាជាភាពយន្តចាក់ផ្សាយតាមទូរទស្សន៍ ក៏ដូចជាភាពយន្តចាក់ផ្សាយនៅតាមរោងកុននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Baifern 
 Baifern 

ហើយបន្ទាប់ពីទទួលបាននូវភាពជោគជ័យលើការសម្តែងខ្សែភាពយន្តទាំងអស់នោះ ថ្មីៗនេះតារាសម្តែងស្រី Baifern ក៏ស្រាប់តែបានទៅដើរលេងកម្សាន្តលំហែអារម្មណ៍នៅប្រទេសបារាំងយ៉ាងសប្បាយរីករាយ។

ប៉ុន្តែអ្វីដែលជាពិសេសនោះគឺ អ្នកគាំទ្របានសង្កេតឃើញ និងសង្ស័យថា Baifern កំពុងតែមានទំនាក់ទំនងជាមួយនឹងកំលោះសង្ហាមុខស្រស់ជាអ្នកប្រដាល់ល្បីឈ្មោះ Antoine Pinto ដែលទើបតែបែកគ្នាជាមួយនឹងសង្សាចាស់គឺកញ្ញា Chippy Sirin។

Antoine Pinto
Antoine Pinto

ដោយនៅក្នុងនោះគេឃើញ Caption នៅខាងក្រោមរូបភាពនីមួយៗដែលអ្នកទាំងពីរបានបង្ហោះនៅក្នុងបណ្តាញអ៊ីនស្តាក្រាម ហាក់ដូចជាកំពុងមានសម្ព័ន្ធភាពល្អប្រសើរឱ្យគ្នាទៅវិញទៅមកដូច្នោះ។

តែជាក់ស្តែង គេក៏មិនបានឃើញលោក Antoine Pinto តាមដាន (Follow) អ៊ីនស្តាក្រាមរបស់តារាសម្តែងស្រីរូបស្អាត Baifern នៅឡើយទេ។ ទោះជាយ៉ាងណា ក៏អ្នកទាំងពីរនៅពេលនេះនៅមិនទាន់ចេញមុខមកបកស្រាយថា នេះជាការពិត ឬក៏អត់នោះទេ។ ហើយសម្រាប់អ្នកគាំទ្រមួយចំនួនរបស់កញ្ញា Baifern វិញ ក៏បានសម្តែងនូវក្តីមិនពេញចិត្តព្រោះល្បីថាកំលោះ Antoine Pinto គឺជាព្រាននារីផងដែរ៕

ទស្សនារូបភាព និង Caption របស់អ្នកទាំងពីរដូចខាងក្រោមនេះទាំងអស់គ្នា៖

រូបភាព​ និង Caption របស់ Baifern
រូបភាព​ និង Caption របស់ Baifern
រូបភាព​ និង Caption របស់ Baifern
រូបភាព​ និង Caption របស់ Baifern
រូបភាព​ និង Caption របស់ Baifern
រូបភាព​ និង Caption របស់ Baifern
រូបភាព​ និង Caption របស់ Baifern
រូបភាព​ និង Caption របស់ Baifern
រូបភាព​ និង Caption របស់ Antoine Pinto
រូបភាព​ និង Caption របស់ Antoine Pinto
រូបភាព​ និង Caption របស់ Antoine Pinto
រូបភាព​ និង Caption របស់ Antoine Pinto
រូបភាព​ និង Caption របស់ Antoine Pinto
រូបភាព​ និង Caption របស់ Antoine Pinto
រូបភាព​ និង Caption របស់អ្នកទាំង២
រូបភាព​ និង Caption របស់អ្នកទាំង២
រូបភាព​ និង Caption របស់អ្នកទាំង២
រូបភាព​ និង Caption របស់អ្នកទាំង២
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T