តុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនជនជាតិចិន ៧នាក់ទៀត ដាក់ពន្ធនាគារពាក់ព័ន្ធការបង្ខាំង ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរលើជនជាតិចិន ១០នាក់ នៅក្រុងព្រះសីហនុ (Video inside)

//s5.kh1.co/4a/4ad26a1d4d96f431f01f2b0bd6129dc06eb17d45.jpg
សង្គម

 ១០-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនជនជាតិចិនចំនួន ៧នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធការបង្ខាំង ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរលើជនជាតិចិន ១០នាក់ នៅក្រុងព្រះសីហនុ។ នេះជាការបញ្ជាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា​ នៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ មានករណីជនជាតិចិនមួយក្រុម បានចាប់បង្ខាំងមនុស្ស (ជនជាតិចិនដូចគ្នា) ខុសច្បាប់ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថតាមចាប់បង្ក្រាប និងចាប់ខ្លួនចំនួន ៧នាក់។

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា សម្រាប់ករណីនេះកម្លាំងរបស់លោក ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ និងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែង លើបទល្មើសបង្ខាំង និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើជនជាតិចិនដូចគ្នាចំនួន ១០នាក់ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោកមេបញ្ជាការ បានបញ្ជាក់ទៀតថា សម្រាប់ជនរងគ្រោះ (ប្រុស) ទាំង១០នាក់ ត្រូវបានជនដៃដល់ និងបក្ខពួកបានចាប់បង្ខាំង ហើយធ្វើទារុណកម្មយ៉ាងខ្លាំង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជនសង្ស័យទាំង៧នាក់ ត្រូវបានចាប់វាយខ្នោះទាំងអស់តែម្តង។

សូមបញ្ជាក់ថា នាថ្ងៃដដែលនោះ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក៏មានហេតុការណ៍ជនជាតិម្នាក់ ត្រូវជនដៃដល់ចំនួន ៣នាក់​ចាប់អូសចេញពីរថយន្តរួចបាញ់សម្លាប់ចោលផងដែរ ប៉ុន្តែជនសង្ស័យ២នាក់ (ស្រីម្នាក់) ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានភ្លាមៗផងដែរ៕

https://s6.kh1.co/__image/w=650,h=366,q=100/25/2540521ea033510da5df8f29bc33c4243c25930c.jpg
https://s4.kh1.co/__image/w=650,h=867,q=100/c1/c17ac3b6fef3f0e3ed31617ca983216255f6177b.jpg
https://s4.kh1.co/__image/w=650,h=488,q=100/34/3411948a8776b456e271119bde0d354109770b5d.jpg
https://s4.kh1.co/__image/w=650,h=487,q=100/65/652980fb8b2c315582f914244b4473405d4ffe8b.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T