សមត្ថកិច្ចបានសហការគ្នាប្រមាញ់ជនសង្ស័យដែលជាអ្នកដឹកម្ហូបអាហារដែលបានប្រព្រឹត្តិអំពើបៀតបៀនផ្លូវភេទទៅលើស្ត្រីម្នាក់កាលពីយប់មិញនេះ។ ហេតុការណ៍បៀតបៀនផ្លូវភេទដែលបានកើតឡើងថ្មីៗនេះ ត្រូវបានក្លាយជាប្រធានបទដ៏ក្ដៅគគុកនិងមានការវែកញ៉ែកពេញបណ្ដាញសង្កម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួររំលឹកដែរថា ខណៈពេលដែលនារីជាជនរងគ្រោះបានដើរបាំងឆ័ត្រម្នាក់ឯងក្នុងកំឡុងពេលមានភ្លៀងធ្លាក់នាពេលយប់ បុរសដែលជាជនសង្ស័យបានជិះម៉ូតូមកឈប់បន្លំជាសួរ ហើយក៏យកដៃទៅចាប់កន្លែងសំខាន់នារីជនរងគ្រោះរួចក៏ជិះម៉ូតូរត់យ៉ាងលឿន ទុកឲ្យនារីកម្សត់ភ័យតក់ស្លុតម្នាក់ឯង ស្រែកហៅឲ្យគេជួយក៏មិនដឹងហៅយ៉ាងម៉េច។
ក្រោយពីហេតុការណ៍នេះត្រូវបានគេថតបានក្នុងកាមេរ៉ាសុវត្ថិភាពនិងចែកចាយក្នុងបណ្ដាញសង្គមបង្ហាញពីហាន្និភ័យរបស់ស្ត្រី សមត្ថភាពក៏បានចាប់ផ្ដើមធ្វើការយ៉ាងឆាប់រហ័សចាប់ជនសង្ស័យដោយមិនចាំយូរ។

សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យបានចាប់ដៃគ្នាតាមប្រមាញ់ចាប់ខ្លួនជនល្មើសនៅត្រង់ចំណុចរង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ភ្នំពេញ។

ជនល្មើសមានឈ្នោះថា រិទ្ធ សុភារុន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជាអ្នកដឹកជញ្ជូនអាហារ ទីកន្លែងស្នាក់នៅបច្ចុប្បន្ននៅម្ដុំបន្ទប់ជួលផ្លូវ៣៧១។ បច្ចុប្បន្នសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលកំពុងរៀបចំសណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕





