ជាការពិតណាស់ កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទន្ទឹមនឹងនោះដែរ ដើម្បីសម្រួលដល់ការប្រជុំកំពូលនេះឲ្យដំណើរការទៅរលូន និងប្រកបដោយសោភ័ណភាពតាមដងផ្លូវ រាជរដ្ឋាភិបាលបានធ្វើការផ្អាកចរាចរណ៍លើដងវិថីមួយចំនួន។
ផ្លូវដែលត្រូវបិទបណ្ដោះអាសន្ន អំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
- ផ្លូវ ៦០ម៉ែត្រ
- មហាវិថី ព្រះសុរាម្រឹត និង វិថី ឧកញ៉ា ឈុន (ផ្លូវលេខ ២៤០)
- មហាវិថី អូស៊ីអាយស៊ី (OCIC)











