ម៉ាក់ៗណា ដែលមានកូនស្រីអាយុ៩ឆ្នាំដល់១៤ឆ្នាំ សូមនាំកូនទៅចាក់ថ្នាំបង្ការជំងឺ…

//s9.kh1.co/d0/d0d05592b581de637a50e929f76d261ab2b1caed.jpeg
សង្គម

 ១១-វិច្ឆិកា-២០២៦ ១១ព្រឹក · មួយថ្ងៃមុន

សូមនាំកូនទៅចាក់ថ្នាំបង្ការជម្ងឺមហារីកមាត់ស្បូន ចំពោះកូនស្រីដែលមានអាយុ៩ឆ្នាំដល់១៤ឆ្នាំ។

ថ្មីៗនេះ ក្រសួងសុខាភិបាលបានប្រកាសអំពាវនាវដល់ឪពុកម្ដាយដែលមានកូនស្រីអាយុចាប់៩ឆ្នាំដល់១៤ឆ្នាំ ឆាប់នាំកូនទៅចាក់ថ្នាំ ដើម្បីបង្ការជំងឺមហារីកមាត់ស្បូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺមហារីកមាត់ស្បូន បង្កឡើងដោយវីរុស HPV ដែលឆ្លងតាមការរួមភេទ។ សូមនាំកុមារីអាយុពី៩ឆ្នាំ ទៅ១៤ឆ្នាំ ដែលមិនទាន់បានទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនពីមុន ត្រូវមកទទួលនៅតាមសាលារៀន តាមភូមិ និងតាមមណ្ឌលសុខភាព ដោយឥតគិតថ្លៃ។

ថ្នាំបង្ការមហារីកមាត់ស្បូន មានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល និងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

https://s9.kh1.co/__image/w=650,h=454,q=100/1e/1ec7e998776a6366805c908e771a3911c71f2e57.png

យុទ្ធនាការថ្នាក់ជាតិក្នុងឆ្នាំ២០២៦ នេះ នឹងត្រូវអនុវត្តចែកចេញជា ២ដំណាក់កាលគឺ៖

​-ដំណាក់កាលទី១ អនុវត្តចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងរាជធានី-ខេត្តចំនួន ១២ (រួមមាន រាជធានីភ្នំពេញ ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី ព្រះសីហនុ កោះកុង និងប៉ៃលិន) 

-ដំណាក់កាលទី២ អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ នៅក្នុងខេត្តចំនួន ១៣ ទៀត (រួមមាន បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រៃវែង ស្វាយរៀង រតនគិរី ក្រចេះ និងត្បូងឃ្មុំ)។

https://s9.kh1.co/__image/w=650,h=342,q=100/e3/e3f381ab00a0853e923b33d896ab3bd875c9f27e.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T