នោះៗ!! Arsenal ចង់បាន ខ្សែប្រយុទ្ធកូរ៉េខាងត្បូងឆ្នើមមួយរូប ដើម្បីមកពង្រឹងក្រុម

//s6.kh1.co/ee/eec00dbf80b3ad6cc169a6cea86c52285e125f76.jpg
កីទ្បា

 ១០-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ Arsenal កំពុងតែចាប់ចិត្តទៅលើខ្សែប្រយុទ្ធកំពុងលេចធ្លោរបស់ Red Bull Salzbrug កីឡាករ Hwang Hee-chan។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូងធ្វើបានយ៉ាងល្អជាមួយ Red Bull Salzburg នៅរដូវកាលថ្មី ២០១៩-២០២០ នេះដោយអាចរកគ្រាប់បាល់បាន ១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចរហូតដល់ទៅ១០ដង ក្នុងចំណោមការចូលលេង ១១ប្រកួត។

 Hwang Hee-chan
 Hwang Hee-chan

បន្ថែមលើសពីនេះ Hee-chan បង្ហាញទម្រង់លេងយ៉ាងភ្ញាក់ផ្អើលក្នុងជំនួប UCL ជាមួយ Liverpool ដែល Salzburg ចាញ់ ៤-៣ ដោយអាចរកគ្រាប់បាល់បាន ១គ្រាប់ តាមរយៈការស៊ុតយ៉ាងស្អាត។

បើតាមការចុះផ្សាយកាសែតដ៏ល្បីឈ្មោះរបស់អង់គ្លេស បានឲ្យដឹងថាកាំភ្លើងធំ Arsenal បានដាក់ការសង្កេតទៅលើខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang Hee-chan មុនក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះនឹងសម្រេចចិត្តដាក់សំណើសុំទិញនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកក្រោយ។

 Hwang Hee-chan (អាវក្រហម)
 Hwang Hee-chan (អាវក្រហម)

គួរឲ្យដឹងដែរថា ក្រោយផ្លាស់មកចូលរួមជាមួយជើងឯកអូទ្រីស Red Bull Salzburg កាលពីឆ្នាំ២០១៥ ម្ចាស់អាវលេខ១១របស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង Hwang Hee-chan រកគ្រាប់បាល់បាន ៣៦គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៩៧ប្រកួត ក្នុងនាមជាខ្សែប្រយុទ្ធ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T