Messi សារភាពត្រង់ៗថាគាត់អាចនឹងពិចារណាចាកចេញពី Barcelona ដោយសារតែបញ្ហាមួយនេះ

//s4.kh1.co/61/61687ba310db0f5509218d33729bc9678de11b89.jpg
កីទ្បា

 ១០-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Lionel Messi សារភាពត្រង់ៗថាគាត់អាចនឹងពិចារណាចាកចេញពី Barcelona បន្ទាប់ពីបានរកឃើញកំហុសពីបទបន្លំពន្ធឆ្នាំ២០១៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះបានរួមរស់ជាមួយក្លិប Barcelona តាំងពីខ្លួនមានអាយុ១៣ឆ្នាំមកម្ល៉េះ ដែលជាកីឡាករដែលតែងតែរកគ្រាប់បានច្រើនជាងគេអោយក្រុម។ ប៉ុន្តែកាលពីពេលថ្មីៗនេះគាត់បាននិយាយថាគាត់មិនពេញចិត្តនឹងទង្វើរបស់ប្រទេសអេស្ប៉ាញបានធ្វើលើមកគាត់នៅពេលដែលរូបគាត់ត្រូវបានស៊ើបអង្កេតពីបទបន្លំពន្ធកាលពីឆ្នាំ២០១៣។

មិនមែនមានតែ Lionel Messi តែម្នាក់ទេដែលជួបបញ្ហានេះនៅមានកីឡាករល្បីៗជាច្រើនរូបដូចជាកីឡាករ Cristiano Ronaldo, Javier Mascherano និង Marcelo សុទ្ធតែធ្លាប់ត្រូវបានចោទពីបទបន្លំពន្ធពីសំណាក់រដ្ឋាភិបាលអេស្ប៉ាញ។

កីឡាករ Lionel Messi និង ឪពុករបស់គាត់នៅក្នុងតុលាការ
កីឡាករ Lionel Messi និង ឪពុករបស់គាត់នៅក្នុងតុលាការ

Messi បានសារភាពប្រាប់វិទ្យុ RAC1 ដែលមានមូលដ្ឋាននៅទីក្រុងបាសេឡូណានៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃពុធថា៖

"និយាយអោយស្មោះត្រង់ចុះខ្ញុំពិតជាចង់ចាកចេញពី Barcelona នៅពេលនោះ។ មិនមែនដោយសារតែក្លិប Barcelona នោះទេ ប៉ុន្តែដោយសារតែខ្ញុំមិនពេញចិត្តពីទង្វើដែលរដ្ឋាភិបាលអេស្ប៉ាញធ្វើមកលើខ្ញុំ ជាហេតុធ្វើអោយខ្ញុំមិនចង់នៅទីនេះបន្តទៀត។"

Messi និយាយបន្តទៀតថា៖

"ខ្ញុំបានបើកចិត្តស្វាគមន៍ក្លិបជាច្រើនប៉ុន្តែជាក់ស្ដែងខ្ញុំមិនដែលទទួលបានសំណើផ្លូវការណាមួយនោះទេ ពីព្រោះពួកគេដឹងថាខ្ញុំពិតជាចង់ស្នាក់នៅទីនេះ ប៉ុន្តែដោយសារតែបញ្ហាធ្វើអោយប៉ះពាល់អារម្មណ៍របស់ខ្ញុំចំពោះ Barca។"

ប្រភព៖ Skysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T