យូរៗបណ្តើរគ្នាម្តងមែន ប៉ុន្តែ Taylor Swift និងគូស្នេហ៍ តែងដើរកាន់ដៃគ្នា ស្អិតបេះមិនចេញ!

//s5.kh1.co/d2/d2e840f44872626ab7f301352ecff7a30fecf061.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ ប្រិយមិត្តប្រាកដជាធ្លាប់បានជ្រាបរួចមកហើយថា តារាចម្រៀងលំដាប់ពិភពលោក Taylor Swift មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងប្រុសរូបសង្ហា Joe Alwyn ដែលពួកគេទាំងពីរចាប់ផ្តើមស្រលាញ់គ្នាតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែជាទូទៅសង្កេតឃើញថា Taylor និង Joe កម្រចេញក្រៅ ឬទៅណាមកណានៅទីសាធារណៈ ជាមួយគ្នាណាស់។ លុះត្រាតែត្រូវចូលរួមកម្មវិធី ឬមានការងារដែលចាំបាច់ប៉ុណ្ណោះ ទើបឃើញពួកគេទាំងពីរនៅជាមួយគ្នា។

ដោយឡែកស្រាប់តែពេលថ្មីៗនេះ មានគេប្រទះឃើញ Taylor និង Joe បណ្តើរគ្នាយ៉ាងផ្អែមល្ហែម ក្រោយចេញពីថតកម្មវិធី Saturday Night Live នៅក្នុងទីក្រុង New York។ ជាក់ស្តែងការបង្ហាញខ្លួនលើកនេះ ក៏មិនខុសពីសព្វមួយដងដែរ ដោយពួកគេទាំងពីរដើរកាន់ដៃគ្នាយ៉ាងស្អិតរមួត។

យ៉ាងណាមិញរាល់ពេលដែលពួកគេនៅជាមួយគ្នា អ្នកគាំទ្រតែងតែសរសើរ និងលួចច្រណែនមិនស្ទើរ ព្រោះមើលទៅ Joe ដូចជាស្រលាញ់ និងយកចិត្តទុកដាក់ជាមួយ Taylor ខ្លាំងណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

Taylor និង Joe
Taylor និង Joe
Taylor និង Joe
Taylor និង Joe
Taylor និង Joe
Taylor និង Joe
Taylor និង Joe
Taylor និង Joe
Taylor និង Joe
Taylor និង Joe
Taylor និង Joe
Taylor និង Joe
Taylor និង Joe
Taylor និង Joe
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T