មង្គលការ Bitoey គ្រាន់តែចំណាយមួយថ្ងៃ អស់ប្រាក់ជាង៤៥លានបាត សម្រាប់ពិធីដ៏សម្បើមនេះ

//s4.kh1.co/cd/cdc774bce553142d3164b916d7c5fd6543f67dc9.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពិធីមង្គលការរបស់តារាស្រីស៊ិចស៊ីថៃជួរមុខ អ្នកនាង​​​​ Bitoey និងស្វាមីរូបសង្ហា លោក​​ Man បានធ្វើឲ្យកក្រើកពិភពសិល្បៈថៃ ដោយក្នុងនោះមានការអញ្ជើញចូលរូមសុទ្ធសឹងតែពីសំណាក់តារាល្បីៗលំដាប់ប្រទេស តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ពិធីមង្គលការរបស់លំដាប់តារាស្រី អ្នកនាង Bitoey និងស្វាមីជាទីស្រលាញ់ បានរៀបចំឡើងយ៉ាងអធិកអធម នៅទីកន្លែងយ៉ាងប្រណីត ក្រោមការរៀបចំយ៉ាងស្រស់ស្អាត សាកសមនឹងកេរ្តិ៍ឈ្មោះតារាស្រីលំដាប់ប្រទេសតែម្ដង។

យ៉ាងណាមិញ សម្រាប់ពិធីយ៉ាងអធិកអធមមួយនេះ បានដំណើរការទៅក្រោមបរិយាកាសពោរពេញទៅដោយភាពសប្បាយរីករាយ និងជាពិសេសទទួលបាននូវស្នាមញញឹម ពីសំណាក់មិត្តរួមអាជីព ក៏ដូចជាសាច់ញាតិបងប្អូន ដែលបានអញ្ជើញចូលរួមជាច្រើនផងដែរ។

ដោយឡែក អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ដោយកាលពីពេលថ្មីៗនេះ តាមរយៈការផ្ដល់កិច្ចសម្ភាសន៍ដល់បណ្ដាអ្នកសារព័ត៌មានបានឲ្យដឹងថា ចំពោះពិធីមង្គលការរបស់តារាស្រីរូបនេះ បានចំណាយប្រាក់សម្រាប់រៀបចំ ក្នុងថ្ងៃដ៏ពិសេសមួយនេះ ដោយចំណាយអស់ជាង ៤៥លានបាតឯណោះ ទៅលើទីកន្លែងកម្មវិធី និងជាពិសេសទៅលើការរៀបចំផ្កាកុលាប ហើយនិងផ្កាស្រស់ផ្សេងៗទៀត​ ដែលនាំយកមកពីបរទេស សម្រាប់តែងលម្អ ដោយនេះក៏បូករួមនឹងថ្លៃកាត់សម្លៀកបំពាក់អស់ជាង១២លានបាតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

មង្គលការ Bitoey និង Man
មង្គលការ Bitoey និង Man
មង្គលការ Bitoey និង Man
មង្គលការ Bitoey និង Man
ការធ្វើសន្និសីទកាសែត Bitoey និង Man
ការធ្វើសន្និសីទកាសែត Bitoey និង Man
ការធ្វើសន្និសីទកាសែត Bitoey និង Man
ការធ្វើសន្និសីទកាសែត Bitoey និង Man
ការធ្វើសន្និសីទកាសែត Bitoey និង Man
ការធ្វើសន្និសីទកាសែត Bitoey និង Man
ការធ្វើសន្និសីទកាសែត Bitoey និង Man
ការធ្វើសន្និសីទកាសែត Bitoey និង Man
ការធ្វើសន្និសីទកាសែត Bitoey និង Man
ការធ្វើសន្និសីទកាសែត Bitoey និង Man
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T