វ៉ាង ស្រីណូ បង្ហាញកាបូបប្រ៊េនៗរបស់ខ្លួន ជិត៦ពាន់ដុល្លារ ខណៈកាបូបប្រ៊េន កំពុងផ្ទុះខ្លាំង

//s4.kh1.co/3a/3a76cd4a3d8fb1eaff8679d69dfc3ac3ce0d9513.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ ៖ ប្រិយមិត្តដែលនិយមតាមដាន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាបានឃើញរួចមកហើយថា ប៉ុន្មានថ្ងៃកន្លងមួយនេះ រឿងកាបូបប្រ៊េនពិតៗ និងក្លែងក្លាយ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បណ្ដានារីៗស្រស់ស្អាត ដែលជាអ្នកនិយមលេងម៉ូតកាបូបប្រ៊េនៗ តម្លៃថ្លៃកប់ពពក ចាប់ផ្ដើមបង្ហោះរូបភាព ក៏ដូចជាវីដេអូថ្មីៗជាច្រើន នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីបង្ហាញពីរបៀបនៃការមើលកាបូបណាពិត កាបូបណាក្លែងក្លាយ។

ក្នុងចំនោមនារីៗអភិជនទាំងនោះ ក៏មានតារាស្រីជើងចាស់វ៉ាង ស្រីណូម្នាក់ផងដែរ ដែលធ្វើការបង្ហាញពីការទិញរបស់ប្រ៊េនៗ។

តារាស្រីសាច់សខ្ចីរូបនេះ បានបង្ហោះរូបភាពស្រស់ស្អាតជាច្រើនសន្លឹក ភ្ជាប់ជាមួយនឹងសារយ៉ាងវែងអន្លាយ នៅក្នុងហ្វេសប៊ុកផ្លូវការរបស់នាងថា៖

  «បេីយេីងហ្អាស់ប្រេីរបស់ហ្សីនមែនហេីយគេមិនជឿ នែកផូសរូបចឹងៗម៉ោ! បេីហ៊ានសុំកាបូបគេ​ ល​ ថតឡេីងចង់គ្រប់ម៉ូតហេីយនោះរឿងអីមិនហ៊ានថតពេលគេគិតលុយ​? ហេីយខ្លាចអីនឹងផូសវិក័យបត្រ? ផូសមកអោយគេឃេីញឈ្មោះយេីងក្នុងណឹងផង! ហាងលក់របស់ហ្សិនបេីភ្ញៀវចូលទៅទិញរបស់គេមែនគេទទួលណាស់គេរៀបចំភេសជ្ជៈ​ ទឹក​ កាហ្វេ​ ពេលខ្លះគេគាស់ស្រាសាំប៉ាញទទួលទៀតក៏មានដែរ! អោយតែចូលទៅទិញរបស់គេ​ មិនមែនសុំគេ​ ល​ ថតៗរួចនិយាយថាអគុណហេីយដេីរចេញ អូ​ ភ្លេចមួយទៀត​ នេះទិញត្រឹមតែ៦ពាន់ទេខ្ញុំមិនចាយលុយសុទ្ធផង​ ខ្ញុំអូសកាតទេណា​ កុំថាលុយរាប់សែនអីនោះ! ធ្ងន់ណាស់»។  

រូបភាពជាច្រើនសន្លឹកនោះ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ ក៏ដូចជាអ្នកនិយមលេងហ្វេសប៊ុកទាំងឡាយ៕

ចង់ដឹងថា តើតារាស្រីជើងចាស់វ៉ាង ស្រីណូ បានបង្ហោះរូបភាពអ្វីខ្លះ?

តោះមកទស្សនារូបភាពខាងក្រោមនេះ ៖  

របភាពដែលវ៉ាង ស្រីណូបានបង្ហោះ
របភាពដែលវ៉ាង ស្រីណូបានបង្ហោះ
របភាពដែលវ៉ាង ស្រីណូបានបង្ហោះ
របភាពដែលវ៉ាង ស្រីណូបានបង្ហោះ
របភាពដែលវ៉ាង ស្រីណូបានបង្ហោះ
របភាពដែលវ៉ាង ស្រីណូបានបង្ហោះ
របភាពដែលវ៉ាង ស្រីណូបានបង្ហោះ
របភាពដែលវ៉ាង ស្រីណូបានបង្ហោះ
របភាពដែលវ៉ាង ស្រីណូបានបង្ហោះ
របភាពដែលវ៉ាង ស្រីណូបានបង្ហោះ
វ៉ាង ស្រីណូ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T