ឡូយ​ណាស់! កូន​ប្រុស​អ្នក​នាង ខាត់ សុឃីម យក​ឧបករណ៍​តន្រ្តី​បុរាណ​ខ្មែរ «ឃឹម» មក​ប្រគំ​ជា​បទ Despacito ពីរោះ​ប្លែក​ម្យ៉ាង (Video Inside)

//s4.kh1.co/60/60849453f965c14eac80a62fdbafb5ab7a3bbdf8.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ កូនខ្មែរមួយរូប កំពុងទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គម ដោយសារបានយកឧបករណ៍ បុរាណ ដែលប្រជាជនខ្មែរស្គាល់ថា «ឃឹម» ទៅលេងជាបទបរទេស «Despacito» យ៉ាងពីរោះប្លែក។ កុមារា រូបនោះ ត្រូវបានគេដឹងជាកូនប្រុសរបស់តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារមានឈាមជ័រជាអ្នកសិល្បៈ កូនប្រុសវ័យ១៤ឆ្នាំ របស់អ្នកនាង ខាត់ សុឃីម ត្រូវបានមហាជនសង្កេត ឃើញថា មាននទេពកោសល្យល្អ ផ្នែកតន្រ្តីបុរាណខ្មែរ រហូតអាចយកឧបករណ៍បុរាណខ្មែរ ទៅប្រគំចេញបទ បរទេស ស្តាប់ហើយប្លែកអារម្មណ៍ មិនធ្លាប់មានពីមុនមក។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងដំណឹងនេះ អ្នកនាង ខាត់ សុឃីម ធ្លាប់បាននិយាយថា កូនប្រុសរបស់នាង ហាក់ចាប់អារម្មណ៍ខ្លាំងទៅលើឧបករណ៍បុរាណខ្មែរ ដល់ថ្នាក់ ហាត់រៀនដោយខ្លួនឯង ពេលទំនេរពីការសិក្សា។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ អ្នកនាង ខាត់ សុឃីម ផ្ទាល់បានប្រកាសបង្ហាត់បង្រៀនដល់ យុវជនខ្មែរ មានបំណងចង់សិក្សាផ្នែកសិល្បៈបុរាណ ដោយឥតគិតថ្លៃ ដើម្បីចូលរួមថែរក្សា លើកស្ទួយ វប្បធម៌ខ្មែរ និងឲ្យកូនខ្មែរជំនាន់ក្រោយ បានដឹងពីផ្នែកឧបករណ៍តន្រ្តីបុរាណ កុំឲ្យមរតកវប្បធម៌ខ្មែរ បាត់បង់ត្រឹមសម័យកាលនេះ ពោលគឺបន្តថែរក្សាទៅ មុខតទៀត។

យ៉ាងណាមិញ ចង់ដឹងថា ស្នាដៃលេងឧបករណ៍បុរាណខ្មែរ របស់កូនប្រុស អ្នកនាង ខាត់ សុឃីម ប្រគំជាបទបរទេស «Despacito» ពីរោះប្លែកយ៉ាងណា សូមស្តាប់ដូចខាងក្រោម៖

https://s5.kh1.co/__image/w=650,h=650,q=100/a4/a4c1cfe1306bdc266be2f5fdecc72403cabed6e8.jpg
https://s5.kh1.co/__image/w=650,h=953,q=100/16/166d15f4505171a78a7bc2c7376a997d2b373725.jpg
https://s6.kh1.co/__image/w=650,h=493,q=100/26/26e102066e791995e6458d946ade2a0321d4f252.jpg
https://s4.kh1.co/__image/w=650,h=333,q=100/9e/9eb67f9601b543b0792730322e4f00115930f683.jpg

ប្រភពfreshnews

ខាត់ សុឃីម
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T