ឆាតតន្ត្រីតារា២ក្រុម ជាប់ឈ្មោះជាឆាកអស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្តរបស់ MAMA (មានវីដេអូ)

//s4.kh1.co/9b/9b19880bebf63523e1b407fcbf0bbcbf80cc2b3b.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ គ្រប់គ្នាដែលជាអ្នកគាំទ្រកម្មវិធីប្រចាំឆ្នាំរបស់ប្រទេសកូរ៉េ មានឈ្មោះថា MAMA ដែលមានឈ្មោះពេញ Mnet Asian Music Awards ច្បាស់ជាជ្រាបហើយថា កម្មវិធីនេះត្រូវធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ១៩៩៩ មកម្ល៉េះ ដែលមានតារាជាច្រើនក្រុម សម្តែងបទចម្រៀងល្បីៗ ជាមួយឆាកដ៏អស្ចារ្យគួរឲ្យចាប់អារម្មណ៍មែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ការប្រារព្ធកម្មវីធី MAMA អស់រយៈពេលជាច្រើនឆ្នាំមកនេះ មានឆាកតន្ត្រីរបស់ក្រុមចម្រៀងពីរក្រុមគឺ Bigbang ដែលសម្តែងដោយសមាជិកពីររូបគឺ Taeyang និង G-dragon និងក្រុម BTS ដែលត្រូវបានអ្នកគាំទ្រ ក៏ដូចជាមហាជនទទួលស្គាល់ថាគឺជាឆាកតន្ត្រីសម្តែងរបស់ពួកគេ ជាប់ឈ្មោះជាឆាកដ៏អស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្រកម្មវិធី MAMA។

ខាងក្រោមនេះ គឺជាវីដេអូនៃការសម្តែងរបស់ក្រុមទាំងពីរ ដែលកក្រើកខ្លាំងបំផុតប្រចាំប្រវត្តិសាស្ត្រ MAMA។ ចង់ដឹងថាបែបណាខ្លះ តោះតាមដានខាងក្រោម៖

១. ក្រុម BTS

កាលពីឆ្នាំ ២០១៧ ក្រុមចម្រៀង BTS បានធ្វើការសម្តែងដ៏ធំបំផុតរបស់ខ្លួន ជាមួយបទចម្រៀងបួនបទ ដោយក្នុងនោះក៏មានបទល្បីពីបទ “Not Today” និង បទ “DNA”។ ក្នុងការសម្តែងនោះដែរ ក្រុម BTS បានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងជាមួយការ Rap របស់ពួកគេ។ បន្ទាប់ពីការសម្តែងនោះចប់ ក្រុម BTS បានឆក់យកបេះដូងគ្រប់គ្នា ហើយមហាជនជាច្រើនបានចាប់ផ្តើមក្លាយជាហ្វេនរបស់ពួកគេភ្លូកទឹកភ្លូកដីចាប់ពីពេលនោះមក។

២. សមាជិកក្រុម BigBang លោក G-Dragon និងលោក Taeyang

ក្នុងឆ្នាំ ២០១៤ សមាជិកពីរដួងក្នុងក្រុម BigBang លោក​G-Dragon និងលោក Taeyang បានចាប់ដៃសម្តែងរួមគ្នាដោយច្រៀងបទដ៏ល្បីរបស់ពួកគេ មានចំណងជើងថា “GOOD BOY”។ ជាមួយគ្នានោះ ដោយសារតែពួកគេបានដាក់បទ “Fantastic Baby” សម្តែងដែរផងនោះ ពួកគេបានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាដែលកំពុងទស្សនាផ្ទាល់រំភើបស្ទើរហោះ ដល់ថ្នាក់ងើបឈររាំតាមគ្រប់គ្នាតែម្តង៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T