លើកទីមួយហើយដែល នៅ សូនីតា បង្ហាញភាពស្និទ្ធស្នាលជាមួយនឹងស្វាមីបែបនេះ ក្រោយពេលមានកូនប្រុសមួយ

//s5.kh1.co/18/18585e82b2a8dc53e563f19af0a7fc8bdefe8f83.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាតារាសម្ដែងស្រី និងជាពិធីការិនីស្រស់ស្អាតអ្នកនាង នៅ សូនីតា ស្ងាត់ៗ ស្រាប់តែបើកបង្ហាញមុខមាត់ស្វាមីរបស់ខ្លួន ធ្វើឲ្យបណ្ដាប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រមជាមួយនឹងកូនប្រុសម្នាក់គួរឲ្យស្រលាញ់ថែមទៀតផង។
 ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រីនិងជាពិធីការិនីអ្នកនាង នៅ សូនីតា បានបង្ហោះរូបភាពជាច្រើនជាមួយនឹងដំណើរកម្សាន្តរបស់ខ្លួន និងស្វាមីលើទឹកដីប្រទេស ថៃធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។
 យោងទៅតាមការបង្ហោះនោះផងដែរ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព នៅ សូនីតា និងស្វាមីលោក ទិត្យ ថាវរិទ្ធ ដែលត្រូវបានតែងតាំងជាឯកឧត្តម និងមានឋានៈជាអនុរដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញពីភាពផ្អែមល្ហែម យ៉ាងមានសុភមង្គល ក្រោយពីអ្នកទាំងពីរទំនេរការងារ ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងមែនទែន។
លើសពីនេះទៅទៀតនោះ នៅក្នុងការបង្ហោះនោះអ្នកនាង នៅ សូនីតា ក៏បានបង្កាប់នូវសារជាច្រើនពីសេចក្កីស្រលាញ់របស់ខ្លួន សូម្បីតែបណ្ដាអ្នកគាំទ្ររបស់នាង អានរួចហើយក៏មានក្ដីសុខខ្លាំងដែល។
 គួរឲ្យដឹងផងដែរថា នេះជាលើកទីមួយហើយ ដែលអ្នកនាង នៅ សូនីតា និងស្វាមី បានបង្ហាញភាពផ្អែមល្ហែមបែបនេះ ក្រោយទំនាក់ទំនងស្នេហាប្ដីប្រពន្ធរបស់ពួកគេ ជាង៦ឆ្នាំមកនេះ៕
ដើម្បីជ្រាបច្បាស់ តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅ សូនីតា 
នៅ សូនីតា 
នៅ សូនីតា និងស្វាមី  
នៅ សូនីតា និងស្វាមី  
នៅ សូនីតា និងស្វាមី  
នៅ សូនីតា និងស្វាមី  
នៅ សូនីតា និងស្វាមី  
នៅ សូនីតា និងស្វាមី  
នៅ សូនីតា និងស្វាមី  
នៅ សូនីតា និងស្វាមី  
នៅ សូនីតា និងស្វាមី  
នៅ សូនីតា និងស្វាមី  
នៅ សូនីតា និងស្វាមី  
នៅ សូនីតា និងស្វាមី  
សំណេររបស់ នៅ សូនីតា 
សំណេររបស់ នៅ សូនីតា 
នៅ សូនីតា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T