ក្រោយ​រៀប​ការ​ជិត២​ខែ ពេល​នេះអ៊ុន ​អា​លី​ហ្សា មាន​ដំណឹង​ល្អ​ហើយ​

//s6.kh1.co/85/859db0fba18425e04bca51374a9410c6fc482718.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូ​ដ​ និង​តារា​សម្តែង​អ៊ុ​ន អា​លី​ហ្សា​ បាន​រៀប​ការ​​ផ្អើល​គេឯង​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ ដោយ​អ្នក​ណា​ៗ​ក៍​លើក​សរសើរ​នាង​ថា​បាន​ស្វាមី​រាង​សង្ហា​មិន​ចាញ់​តួឯក​កុន​រហូត​គេ​ច្រណែន​។ ​យ៉ាងណាមិញ​ តារា​​ស្រី​ម្នាក់​​នេះ​កំពុង​លេចឮថា​ ពរពោះ​​កូន​ដំបូង​ដែលធ្វើ​ឱ្យ​​នាង​សប្បាយ​ចិត្តបាន​ក្លាយជា​មាតា​គេ​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រប​ពេល​ទទួល​បាន​នូវ​សេចក្តីសុខ​ស្នេហា​យ៉ាង​កក់ក្តៅ​ អ៊ុ​ន អា​លី​ហ្សា​ កំពុង​តែ​ទន្ទឹងរង់ចាំ​ដំណឹង​ចាកចេញ​ទៅ​រស់នៅ​នាយ​សមុទ្រ​ជាមួយ​ស្វាមី​ ​ហើយ​នាង​បាន​ប្រកាស​ទាំងស្រុង​ថា​លាឈប់​ពី​សិល្បៈ ដែល​តស៊ូ​ក្រោយ​ពេល​រកបាន​អនាគត​ច្បាស់លាស​ ។​ ចាត់ទុកថា អាលីហ្សា ជា​តារា​ស្រី​ដែល​មានសំណាង ព្រោះ​ក្រោយ​ពី​ពើបប្រទះ​ស្នេហ៍​បរាជ័យ​មក នាង​ក៏​បាន​រៀប​ការ ជាមួយ​បុរស​ល្អ ដែល​ស្រឡាញ់​នាង​ដោយ​ស្មោះ ​និង​មាន​ទាំង​រូប​សង្ហា​ហើយ​ថែម​ទាំង​ជា​អ្នកមាន​ជីវភាព​ធូរធារ​​ទៀតផង ។

អា​លី​ហ្សា​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​«​ឈប់​សម្តែង​ហើយដោយ​សារ​មាន​ប្តី​ហើយ​កំពុង​រង់ចាំ​ការ​ធ្លាក់​វិ​សារ​ទៅ​អា​មេ​រិ​ក​។​នាង​នៅ​ម្នាក់ឯង​ពេល​នេះ​ដោយ​ស្វាមី​នាង​បាន​ចេញ​ទៅ​អា​មេ​រិ​ក​យូរ​ដែរ​។​នាង​មាន​តែ​អនុស្សាវរីយ៍​លើ​សិល្បៈ​ប៉ុណ្ណោះ​និង​អរគុណ​អ្នកគាំទ្រ​បាន​លើកទឹកចិត្ត​នាង​ឲ្យ​តតាំង​សិល្បៈ​រហូត​នាង​នៅ​តែ​ចង​ចាំ​»​។

សម្រាប់ការ​សម្តែង​រឿង​អា​លី​ហ្សា ឈប់​ទទួល ហើយ​តែ​ការ​ច្រៀង​នៅ​តាម​កម្ម​វិធី​នានា នាង ទទួល​ជា​ធម្មតា ។ អ្វី​ដែល​ចាប់អារម្មណ៍​រៀប​ការ​ប្រមាណ​ជា​ជិត​ពីរ​ខែ ពេល​នេះ​អា​លី​ហ្សា ក៏ មាន​ដំណឹង​ល្អ ដែល​សម​តាម​បំណង​របស់​នាង ព្រោះ​នាង​គិត​ថា វ័យ​របស់​នាង​ក៏​ស័ក្តិ​សម​នឹង មានកូន​ហើយ​ដែរ ។ កន្លង​មកតារាស្រីរូបស្រស់​​ម្នាក់​​នេះ​ធ្លាប់​ប្រាប់​ថា មិន​ថា កូនប្រុស ឬ​កូនស្រី នាង​ស្រឡាញ់​ទាំងអស់ ៕ (កែសម្រួលដោយ ៖ ធីតា)

https://s6.kh1.co/__image/w=650,h=379,q=100/ef/ef6790528ac760dbbcc923c44f80c870e063b93b.jpg
https://s4.kh1.co/__image/w=650,h=379,q=100/f2/f2a2365c9f512198a40b778e3bb3a7a75a257a4e.jpg
https://s4.kh1.co/__image/w=650,h=379,q=100/3d/3d8476dcdb6b2b94e9bfde88ac52c66a6ab64eb6.jpg
https://s5.kh1.co/__image/w=650,h=379,q=100/dc/dc80d7a56251fe6ed974791cf3f81c1ed6cf2eb3.jpg
https://s6.kh1.co/__image/w=650,h=379,q=100/bf/bfb1a4903cab1d273ea121a39095c201fb8be3fb.jpg
https://s6.kh1.co/__image/w=650,h=379,q=100/29/298de75a75da50a40be60011352c63738741288b.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c4/c40869fdb9f07601175767a5f9f15a2844dcd3ee.jpg
https://s6.kh1.co/__image/w=650,h=379,q=100/2a/2afb787863ed75d8498a5d960685f72188d1b45b.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c3/c362684f8988b9b54f0fe71991c3368c696d2c76.jpg
https://s4.kh1.co/__image/w=650,h=379,q=100/f0/f0f3381be6439e4d5651eebd4cc0ef9dee9a8fb9.jpg

ប្រភពកោះសន្តិភាព

អ៊ុន អាលីហ្សា
Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T