Donghae ដល់ថ្នាក់បង្ហោះសុំជំនួយ ក្រោយមានលេខទូរស័ព្ទប្លែកៗ តេទៅលោកមិនឈប់!

//s4.kh1.co/f3/f3dd95fd3dea3b14294098e65da32bedbc3c0e55.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ អាចនិយាយបានថា ជារឿងធម្មតាទៅហើយ ដែលតារាល្បីៗតែងតែទទួលបានការរំខានពីអ្នកគាំទ្រផ្កាប់មុខ ទៅលើជីវិតឯកជនរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដូចតារាប្រុសរូបសង្ហា Donghae សមាជិកមួយរូបនៅក្នុងក្រុមចម្រៀង Super Junior ជាដើម។ តារាប្រុសវ័យ៣២ឆ្នាំរូបនេះ បានទទួលរងការរំខានយ៉ាងខ្លាំងពីអ្នកគាំទ្រ​ ក្រោយមានការបែកធ្លាយលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកជាសាធារណៈ។

ដោយកាលពីយប់ថ្ងៃទី២០ ខែកញ្ញា ម្សិលមិញនេះ លោកបានបង្ហោះនៅក្នុង IG Story បង្ហាញឲ្យឃើញថា លោកទទួលការហៅចូលពីលេខទូរស័ព្ទមិនធ្លាប់ស្គាល់ជាច្រើន។ ជាមួយគ្នានោះ Donghae ក៏បានភ្ជាប់ជាមួយពាក្យមួយឃ្លាខ្លីដែរថា៖

«ឈប់តេមកខ្ញុំទៀតទៅ.....ជួយខ្ញុំផង! ខ្ញុំសុំទោស»

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ អ្នកគាំទ្រមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយក៏សង្ឃឹមថា នឹងមិនមានការតេទៅរំខានទៀត ក្រោយពីបានឃើញការបង្ហោះបែបនេះរបស់លោក។​

គួរឲ្យដឹងផងដែរថា Donghae មិនមែនជាមនុស្សទីមួយទេ ដែលជួបរឿងបែបនេះ ព្រោះកាលពីប៉ុន្មានខែមុន លោក Siwon ក្រុម Super Junior និងលោក Taecyeon ក្រុម 2PM ក៏ទទួលរងការរំខានពីអ្នកគាំទ្រ រហូតដល់ថ្នាក់ចេញមកបង្ហោះសុំជំនួយដូចគ្នា៕

សូមទស្សនារូបភាពខាងក្រោម

Donghae
Donghae
Donghae
Donghae
Donghae
Donghae
Donghae
Donghae
រូបដែលផុសនៅក្នុង IG Story 
រូបដែលផុសនៅក្នុង IG Story 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T