កុំជោរជាមួយ HyunA! លើកនេះអាវអត់ស៊ិចស៊ីទេ តែកំណាត់ក្រោមវិញ រាំសុទ្ធតែសើយសំពត់ ដាក់កណ្តាលមុខហ្វេន (មានវីដេអូ)

//s5.kh1.co/16/1619a1da8a0e750e6ca7804f550b34aa180e0421.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ នាង HyunA ច្បាស់ជាជ្រាបហើយថា តារាស្រីរូបនេះ មានភាពស៊ិចស៊ីកម្រិតណានោះ ហើយថ្មីៗនេះ នាង HyunA ស្ទើរតែធ្វើឲ្យខ្លួនមានបញ្ហាលើឆាក ដោយសារតែអាវដ៏សែនស៊ិចស៊ីរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ នាង HyunA បានបង្ហាញមុខជាថ្មី នៅក្នុងកម្មវិធីនៅក្នុងសាកលវិទ្យាល័យមួយកន្លែង ដោយរូបនាងបានសម្តែងបទរបស់ខ្លួនជាច្រើនបទ ដែលធ្វើឲ្យគ្រប់គ្នា រំភើបចិត្តមែនទែន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ការសម្តែងលើកនេះ នាង HyunA បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនប្លែកភ្នែកមែនទែន ដោយរូបនាង មានការរៀបចំសម្លៀកបំពាក់មិនស៊ិចស៊ីដូចឆាកតន្ត្រីរាល់ដងនោះទេ។

ក៏ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ បើទោះជាអាវរបស់នាង HyunA មិនស៊ិចស៊ីក៏ពិតមែន តែនាងបែរជាលេងស្ទាយ៌ថ្មីមួយបែបទៀត ដោយរូបនាងបានរាំសើចសំពត់ឡើង បែរដាក់ចំកណ្តាលមុខអ្នកគាំទ្រ ដែលធ្វើឲ្យពួកគេបេះដូងស្ទើរហោះចេញពីខ្លួនទៅហើយ។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញថា សម្រាប់ការសម្តែងបែបស៊ិចស៊ីនាង HyunA នៅតែមិនអាចចោលបាននោះទេ ព្រោះថានាងនៅតែសម្តែងស្ទីលប្លែកៗ សម្រាប់អ្នកគាំទ្រខ្លួន បើទោះជានៅកាលៈទេសៈណាក៏ដោយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

HyunA
HyunA
HyunA
HyunA
សកម្មភាពលើឆាក
សកម្មភាពលើឆាក
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T