មើលរូបទាំងនេះ ទើបដឹង ណាក់​ ស្រីណា ជាតារាតែម្នាក់គត់ជិតស្និទ្ធនឹង សុគន្ធ និសា បំផុត ព្រោះ…..

//s4.kh1.co/05/05151795f523c54572616e7b358123e11e951af2.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ អ្នកគាំទ្រមួយចំនួនរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង​ សុគន្ធ និសា និងតារាសម្តែងកញ្ញា ណាក់ ស្រីណា ប្រហែលជាជ្រាបរួចមកហើយថា តារាស្រីទាំងពីរនេះ បើទោះជាប្រឡូកក្នុងសិល្បៈខុសឆ្នាំ និងមានអាជីពសិល្បៈមិនដូចគ្នាក៏ពិតមែន ក៏ប៉ុន្តែទំនាក់ទំនងរវាងអ្នកទាំងពីរពិតជាមិនធម្មតានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ផ្អែកតាមការសង្កេតរបស់អ្នកគាំទ្រ មួយរយៈកន្លងមកនេះអ្នកគាំទ្រតែងតែឃើញកញ្ញា ណាក់ ស្រីណា បង្ហោះរូបភាពជាអ្នកនាង សុគន្ធ និសា ជារឿយៗ មិនថាទៅកន្លែងញ៉ាំអី ឬកន្លែងដើរលេងនោះទេ ហើយសូម្បីតែដើរលេងទៅក្រៅប្រទេស ក៏អ្នកគាំទ្រឃើញអ្នកនាង សុគន្ធ និសា នាំកញ្ញា ស្រីណាទៅជាមួយដែរ។

ហើយនាពេលថ្មីៗនេះ អ្នកនាង សុគន្ធ និសា និងកញ្ញា ណាក់ ស្រីណា កំពុងតែនៅប្រទេសហ្វីលីពីនជាមួយគ្នា ដែលមើលទៅដំណើរកម្សាន្តតាមរយៈការបង្ហោះរូបភាព ពិតជាសប្បាយរីករាយខ្លាំងមែទទែន។

ទោះជាយ៉ាងណាក្តី តាមការសង្កេតតាមរយៈសកម្មភាពរបស់អ្នកទាំងពីរបែបនេះ បានឲ្យឃើញថា កញ្ញា ណាក់ ស្រីណា គឺជាតារាស្រីតែម្នាក់គត់ដែលស្និទ្ធស្នាលនឹងអ្នកនាង សុគន្ធ និសា បំផុត ព្រោះថាអ្នកគាំទ្រមិនដែលឃើញអ្នកនាង សុគន្ធ និសា នាំឬដើរលេងជាមួយតារាក្នុងរង្វង់សិល្បៈរូបណា ញឹកញាប់ដូចកញ្ញា ណាក់ ស្រីណា នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
និសា និងស្រីណា
សុគន្ធ និសាណាក់ ស្រីណា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T